អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន ឧបត្ថម្ភប្រាក់ ៣លានដុល្លារ តាមការអំពាវនាវរបស់សម្តេចតេជោ សម្រាប់ទំនើបកម្ម មន្ទីរពេទ្យកាល់ម៉ែត
| ព័ត៌មានជាតិ
SHARE

គិតត្រឹមថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ថវិកាសប្បុរសជន បូកនឹងថវិការបស់រាជរដ្ឋាភិបាល សម្រាប់សាងសង់អគារ និងបំពាក់សម្ភារបរិក្ខារពេទ្យ នៅមន្ទីរពេទ្យកាល់ម៉ែត្រ បានកើនដល់ជាង ១០០ លានដុល្លារហើយ។ ក្នុងនោះ ថវិកាជាង ៧០លានដុល្លារអាមេរិក និងជាង ៣២លានរៀល បានពីសប្បុរសជន តាមរយៈការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីសាងសងអគារ និងបំពាក់ឧបករណ៍ គ្រឿងបរិក្ខារនានា នៅមន្ទីរពេទ្យកាល់ម៉ែត។ រីឯថវិកា ៣០លានដុល្លារអាមេរិកទៀត ជាថវិការបស់រាជរដ្ឋាភិបាល សម្រាប់សាងសង់អគារកម្ពស់ ៧ជាន់ នៅមន្ទីរពេទ្យកាល់ម៉ែត្រ ដែលកំពុងសាងសង់។

ក្នុងបញ្ជីសប្បុរសជនគិតត្រឹមថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ទទួលបានថវិកាសរុប ៧០ ១៩១ ៩៩៤ ដុល្លារ និងទឹកប្រាក់រៀល ចំនួន ៣២ ១១០ ០០០ រៀល។

ក្នុងបញ្ជីឈ្មោះសប្បុរសជននោះ នៅលេខរៀងទី៩ គឺអ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងលោកជំទាវ ម៉ៅ ចំណាន បានឧបត្ថម្ភប្រាក់ ៣លានដុល្លារសហរដ្ឋអាមេរិក ដើម្បីចូលរួមចំណែកជួយសម្ភារសម្រាប់គម្រោងអភិវឌ្ឍន៍ និងទំនើបកម្មអគារមជ្ឈមណ្ឌលពហុឯកទេសនៃមន្ទីរពេទ្យកាល់ម៉ែត ក្រោមការអំពាវនាវជាកុសលដ៏ឧត្តុង្គឧត្តមរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅមន្ទីរពេទ្យកាល់ម៉ែត។

គួរកត់សម្គាល់ថា អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន ក៏ដូចជាក្រុមគ្រួសារជានិច្ចជាកាលតែងតែ បានចូលរួមនិងគាំទ្រគ្រប់សកម្មភាពមនុស្សធម៌ជាមួយរាជរដ្ឋាភិបាល កាកបាទក្រហមកម្ពុជា ក៏ដូចជាសកម្មភាពសង្គម ដទៃទៀតយ៉ាងសកម្ម ជាក់ស្តែងកាលពីខែមេសា ឆ្នាំ២០១៨ ក្នុងពិសាបាយសាមគ្គីជាមួយបងប្អូនសមាគមខ្មែរ-ចិន នៅមជ្ឈមណ្ឌលកោះពេជ្រ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន បានប្រកាសថ្លែងអំណរគុណ និងកោតសរសើរ អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ដែលបានបរិច្ចាគផ្ទៃដី ១.៣៧២ ម៉ែត្រការ៉េ ដែលមានតម្លៃរហូតដល់ ៨ លានដុល្លារ សហរដ្ឋអាមេរិក ដល់មូលនិធិគន្ធបុប្ផាកម្ពុជាដើម្បីប្រគល់ជូនជាកម្មសិទ្ធិស្របច្បាប់របស់មន្ទីរពេទ្យគន្ធបុប្ផា៕ ដោយ ៖ អោម ចែតច័ន្ទណារ៉ា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation