ព័ត៌មានជាតិ

ទឹកប្រាក់ឧបត្ថម្ភបានកើនដល់ជាង១០០លានដុល្លារ សម្រាប់ការធ្វើទំនើបកម្មមន្ទីរពេទ្យកាល់ម៉ែតតាមការការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន

image

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅលើផេកហ្វេសប៊ុកនាព្រឹកថ្ងៃសុក្រនេះថា បន្ទាប់ពីការការអំពាវនាវរបស់សម្តេចស្វែងរកការឧបត្ថម្ភពីសប្បុរសជនសម្រាប់ការធ្វើទំនើបកម្មមន្ទីរពេទ្យកាល់ម៉ែតនោះ គឺមកដល់ថ្ងៃនេះប្រាក់ឧបត្ថម្ភបានកើនដល់ជាង១០០លានដុល្លារហើយ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ក្នុងខ្លឹមសារដើមទាំងស្រុងយ៉ាងដូច្នេះថា ៖ « សូមជម្រាបជូនបងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ថា ចំណូលដែលសប្បុរសជនចូលរួមដើម្បីធ្វើទំនើបកម្មមន្ទីរពេទ្យកាល់ម៉ែតរហូតព្រឹកថ្ងៃទី៦ ខែធ្នូឆ្នាំ២០១៩នេះ មានចំនួន 70,191,994ដុល្លារ និងប្រាក់រៀលចំនួន32,110,000រៀល។

បើគិតទាំងថវិការ៣០លានដុល្លាររបស់រាជរដ្ឋាភិបាលផង ចំនួនទឹកប្រាក់ឡើងដល់ជាង១០០លានដុល្លារដែលធ្វើឱ្យយើងមានលទ្ធភាព រៀបចំមន្ទីរពេទ្យកាល់ម៉ែតឱ្យក្លាយ ទៅជាមជ្ឈមណ្ឌលពហុបច្ចេកទេសសម្រាប់ការពិនិត្យ ព្យាបាលជូនប្រជាជនយើងឱ្យកាន់តែមានប្រសិទ្ធភាព។

ខ្ញុំសូមអរគុណចំពោះសប្បុរសជនទាំងអស់ដែលចូលរួមបរិច្ចាគដើម្បីសង្រ្គោះជិវិតមនុស្សតបតាមការអំពាវនាវរបស់ខ្ញុំ។»។ ខាងក្រោមជាបញ្ជីឈ្មោះសប្បុរសជនដែលបានចូលរួមជួយឧបត្ថម្ភដល់ការកសាងអគារមជ្ឈមណ្ឌលពហុឯកទេសនៃមន្ទីរពេទ្យកាល់ម៉ែត៖