សម្តេចតេជោ ៖ ការចូលរួមរបស់ពលរដ្ឋគ្រប់រូប គឺបានរួមចំណែកធ្វើអោយកម្ពុជាកាន់តែល្អប្រសើរនិងរីកចម្រើនទៅមុខ
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នាថ្ងៃត្រង់នេះលើទំព័រហ្វេសបុកផ្លូវការថា ថ្ងៃបោះឆ្នោតគឺកាន់តែកៀកជិតមកដល់ហើយនៅខែក្រោយនេះ គឺនៅថ្ងៃអាទិត្យ ទី ២៩ កក្កដា ២០១៨។ សម្តេចតេជោ បានថ្លែងអរគុណដល់ជនរួមជាតិដែលបានចូលរួមថែរក្សាសន្តិភាព និងចូលរួមពង្រឹងនូវលទ្ឋិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាតាមរយៈការបោះឆ្នោតចាប់តាំងពីឆ្នាំ ១៩៩៣មក ដែលសម្តេចហ៊ុនសែន ចាត់ទុកថា ការចូលរួមរបស់ពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ គឺបានរួមចំណែកធ្វើអោយកម្ពុជាកាន់តែល្អប្រសើរនិងរីកចម្រើនទៅមុខជាលំដាប់។

សម្តេចនាយករដ្ឋមន្ត្រីបន្តយ៉ាងដូច្នេះថា «ច្បាស់ណាស់ គឺយើងចង់រស់នៅក្នុងសន្តិភាពយូរអង្វែង ហើយចង់កសាងអនាគតក្រុមគ្រួសារនិងសង្គមជាតិយើងទាំងមូលអោយកាន់តែរីកចម្រើនទៅមុខជានិច្ចនិរន្ត៍។ការសម្រេចចិត្តគាំទ្រ និងបោះឆ្នោតអោយគណបក្សប្រជាជនតាំងពីដើមរៀងមក គឺកម្ពុជាស្គាល់តែសន្តិភាព និងការរីកចម្រើនពិតប្រាកដដូចដែលយើងទាំងអស់គ្នាបានឃើញផ្ទាល់ភ្នែកសព្វថ្ងៃនេះ។ ក្រោមការដឹកនាំរបស់ គណបក្សប្រជាជន គឺធានាបាននូវសុខសន្តិភាពពេញលេញជូនបងប្អូនជនរួមជាតិ និងកូនក្មួយយុវជនគ្រប់ស្រទាប់វណ្ណៈ។»

ជាចុងក្រោយសម្តេតេជោ បានថ្លែងអំណរគុណដល់ជនរួមជាតិ ក្មួយៗយុវជន និងកូនក្មួយកម្មករកម្មការនីទូទាំងប្រទេស ដែលតែងតែគាំទ្រឥតងាករេ និងបន្តបោះឆ្នោតអោយ គណបក្សប្រជាជនកម្ពុជា ដែលពេលនេះគឺនៅលេខរៀងទី ២០ ដោយសម្តេចបានជូនពរបងប្អូនជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា៕

Logo Brand Footer

CAMBODIAN
NEWS CHANNEL

Tel: (+855) 12 999 434 | Fax: (+855) 23 724 121
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation