ជម្រើសជាតិប៉េតង់ សុខ ចាន់មាន ប្តេជ្ញាខិតខំអស់ពីសមត្ថភាព ដើម្បីប្រជែងមេដាយជូនជាតិ
| ព័ត៌មានជាតិ
SHARE

ហ្វីលីពីន៖ កីឡាករជម្រើសជាតិប៉េតង់កម្ពុជា សុខ ចាន់មាន ដែលចាប់ដៃគូជាមួយមិត្តរួមក្រុមរបស់ខ្លួន ញ៉ែម បូរ៉ា លើវិញ្ញាសាវាយគូបុរស ដែលខិតខំប្រកួតយកឈ្នះនៅជម្រុះវិលជុំក្នុងពូល ហើយឡើងមកប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នាថ្ងៃទី៦ ខែធ្នូ ស្អែកនេះ។

កីឡាករ សុខ ចាន់មាន អះអាងថា «បើទោះជាខ្ញុំ និងមិត្តរួមក្រុមត្រូវប៉ះជាមួយក្រុមខ្លាំងៗនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលជាវគ្គដ៏សំខាន់ មុនពេលឡើងឈានទៅដល់មេដាយមាសនោះ គឺក៏ខ្ញុំទាំងពីរនាក់ប្តេជ្ញាចិត្តថានឹងប្រឹងឲ្យនូវអ្វីដែលខ្ញុំមាន ដើម្បីប្រជែងប្រជែងឲ្យបានមេដាយកាន់តែខ្ពស់ យកទៅជូនជាតិ។ ចាញ់ ឬឈ្នះ ខ្ញុំអត់ហ៊ាននិយាយមុនទេ ប៉ុន្តែអ្វីដែលខ្ញុំសន្យានៅចំពោះមុខជាតិរបស់ខ្ញុំ គឺការខិតខំឲ្យអស់ពីបេះដូងដើម្បីជាតិមាតុភូមិរបស់ខ្លួនយើង»។

វិញ្ញាសាវាយគូបុរសកម្ពុជា ដែលមានសុខ ចាន់មាន និងញ៉ែម បូរ៉ា ដែលឡើងទៅប្រជែងនៅវគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ គឺមានមេដាយសំរឹទ្ធក្នុងដៃរួចហើយៗ បើឈ្នះ១ប្រកួតជាមួយក្រុមឡាវ នាថ្ងៃទី៦ ធ្នូ ស្អែកនេះ គឺឈរនៅមេដាយប្រាក់ ហើយត្រូវឡើងទៅប្រជែង១ប្រកួតចុងក្រោយ ដើម្បីដណ្តើម មេដាយមាស។

សរុបលទ្ធផលជារួម សម្រាប់ថ្ងៃទី៥ ធ្នូ លើប្រភេទកីឡាប៉េតង់ គឺវិញ្ញាសា៣ទល់៣បុរស ធ្លាក់ហើយ ខណៈ៣ទល់៣នារី មេដាយមាស រីឯវិញ្ញាសា ២ទល់២នារី អ្នកស្រី កែ ឡេង និងអ៊ុក ស្រីម៉ុំ ធ្លាក់ដែរ ស្របពេលដែល២នាក់ទល់២នាក់បុរសឡើងពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ដូច្នេះប៉េតង់កម្ពុជា នៅសល់តែ១វិញ្ញាសា ពាក់កណ្តាលផ្តាច់ព្រ័ត្រ នេះមួយទេ ដោយត្រូវប្រកួតបញ្ចប់ នៅថ្ងៃទី៦ធ្នូ ស្អែកនេះ។

បច្ចុប្បន្នភាពនៃតារាងមេដាយ គឺកម្ពុជាឡើងមកពីលេខ៩មកឈរលេខរៀងទី៧បណ្តោះអាសន្ន លើតារាងមេដាយវិញ បន្ទាប់ពីដណ្ដើមបានមេដាយមាស១វិញ្ញាសាបន្ថែម លើកីឡាប៉េតង់ ល្ងាចថ្ងៃទី៦ ធ្នូនេះ ដោយសរុប២២គ្រឿង រួមមានមេដាយមាស២, ប្រាក់៣, និងសំរឹទ្ធ១៧ ខណៈចំណាត់ថ្នាក់លេខ១ នៅតែគ្រប់គ្រងដោយម្ចាស់ផ្ទះ ហ្វីលីពីន ដែលមានមេដាយមាស ៦០ សរុប មេដាយ ១៣៣, លេខ២ វៀតណាម មេដាយមាស ២៨ សរុប ១០០ និងលេខ៣ ឥណ្ឌូណេស៊ី មេដាយមាស ២៣ សរុប ៩០៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation