កម្ពុជា និងអាល្លឺម៉ង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការចំនួន ៣ ដែលមានទឹកប្រាក់សរុបចំនួនប្រមាណជា ៤១ លានដុល្លារ
| ព័ត៌មានជាតិ
SHARE

នារសៀលថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ ២០១៩, នៅ ទីស្ដីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយលោក Julian Sch¬tz តំណាងធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការចំនួន ៣ ដែលមានទឹកប្រាក់សរុបចំនួន ៣៧ លានអឺរ៉ូ (ប្រមាណជា ៤១ លានដុល្លារអាមេរិក)។  កិច្ចព្រមព្រៀងទាំង ៣ នេះ មានដូចជា

១- កិច្ចព្រមព្រៀងឥណទានសម្បទានមានទឹកប្រាក់ចំនួន ៣០ លានអឺរ៉ូ និងកិច្ចព្រមព្រៀងហិរញ្ញប្បទាន មានទឹកប្រាក់ចំនួន ២ លានអឺរ៉ូ សម្រាប់គម្រោងប្រសិទ្ធភាពថាមពលសម្រាប់ការផ្គត់ផ្គង់អគ្គិសនីជនបទ៖

តាមរយៈកិច្ចព្រមព្រៀងហិរញ្ញប្បទានទាំងពីរ នេះ រដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់នឹងផ្តល់ ឥណទានសម្បទានចំនួន ៣០ លានអឺរ៉ូ ត្រូ វជាប្រមាណ ៣៣ លានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណងចំនួន ២ លានអឺរ៉ូ ត្រូវជាប្រមាណ ២,២ លានដុល្លារអាមេរិក ជូនរាជរដ្ឋាភិបាលកម្ពុជាសម្រាប់អនុវត្តគម្រោងប្រសិទ្ធភាពថាមពលសម្រាប់ការផ្គត់ផ្គង់អគ្គិសនីជនបទ ដែលមាន អគ្គិសនីកម្ពុជា (EDC) ជាភ្នាក់ងារអនុវត្តគម្រោង ។

គម្រោងនេះ មានទិសដៅសាងសង់អនុស្ថានីយ 115/22 kV, 50 MVA ចំនួន ០២ កន្លែង (ស្រុកក្រឡាញ់ និងភាគខាងត្បូងនៃក្រុងសៀមរាប) និងសាងសង់បណ្តាញតង់ស្យុងមធ្យម (បណ្តាញកាបិ៍្លក្នុងដី និង បណ្តាញអាកាស) សរុបប្រវែង ៣២០ គម នៅក្នុងខេត្តសៀមរាប, ឧត្តរមានជ័យ និងខេត្តព្រះវិហារ ។

២- កិច្ចព្រមព្រៀងហិរញ្ញប្បទានមានទឹកប្រាក់ចំនួន ៥ លានអឺរ៉ូ សម្រាប់កម្មវិធីផែនការអនុវត្តគណនេយ្យភាព សង្គម ដំណាក់កាលទី ២

តាមរយៈកិច្ចព្រមព្រៀងនេះ រដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ នឹងផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ៥លានអឺរ៉ូ ត្រូវជាប្រមាណ ៥,៥លានដុល្លារអាមេរិក ទៅក្នុងមូលនិធិបរធនបាលកិច្ច (Trust Fund) ដែលសម្របសម្រួលដោយធនាគារពិភពលោក ដើម្បីបែងចែកជូនលេខាធិការដ្ឋានគណៈកម្មការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) និងអង្គការសង្គមស៊ីវិល ។ កម្មវិធីផែនការអនុវត្តគណនេយ្យភាពសង្គម ដំណាក់កាលទី ២ នេះ នឹងអនុវត្តដោយលេខាធិការដ្ឋាន គ.ជ.អ.ប និងអង្គការសង្គមស៊ីវិល ។

កម្មវិធីនេះ នឹងជួយពង្រឹងអភិបាលកិច្ចនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដូចជា រដ្ឋបាលឃុំ/សង្កាត់, សាលាបឋមសិក្សា, មណ្ឌលសុខភាព ជាដើម ដែលជាការរួមចំណែក និងគាំទ្រដល់ផែនការយុទ្ធសាស្ត្រស្តីពីការងារគណនេយ្យភាពសង្គម សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការទាំងបីនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែល បង្ហាញពីការបោះជំហានទៅមុខនៃកិច្ចសហប្រតិបត្តិការជាមិត្ត ភាព រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។ ហិរញ្ញប្បទានសហប្រតិបត្តិការនេះ នឹងរួមវិភាគទានដល់ការអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លៀសវៃ ប៉ិនប្រសប់ ប្រកបដោយ ចក្ខុវិស័យវែងឆ្ងាយ និងគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រកម្ពុជា ។  

សូមបញ្ជាក់ថា ហិរញ្ញប្ប ទានសហប្រតិបត្តិការពីសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ផ្តោតអាទិភាពទៅលើ   វិស័យសំខាន់ៗមាន អភិវឌ្ឍន៍ជនបទ, សុខា ភិបាល និងវិស័យអភិបាលកិច្ច (យេនឌ័រ, កំណែទម្រង់សាធារណៈ និងការអភិវឌ្ឍន៍ តាម បែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ ) ដែលគិតចាប់ពីឆ្នាំ១៩៩២ មកដល់បច្ចុប្បន្ន ទឹកប្រាក់ហិរញ្ញប្បទានសហប្រតិបត្តិការពីសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ មានប្រមាណជា ៦៤០ លានដុល្លារអាមេរិក ។ ការផ្តល់ឥណទានពីដៃគូទ្វេភាគីថ្មីៗបន្ថែមទៀត ជាពិសេស ពីបណ្តាប្រទេសមានការអភិវឌ្ឍខ្ពស់នៃទ្វីបអឺរ៉ុប ដូចជា សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ នេះ បានឆ្លុះបញ្ចាំងយ៉ាងជាក់ច្បាស់ថា ដៃគូអភិវឌ្ឍន៍សំខាន់ៗរបស់កម្ពុជាមានជំនឿយ៉ាងមុតមាំលើរាជរដ្ឋាភិបាលកម្ពុជាដែលកំពុងដើរនៅលើផ្លូវត្រូវ តាមយុទ្ធសាស្រ្ត និងគោលនយោ បាយ អភិវឌ្ឍន៍រួមទាំងយុទ្ធសាស្រ្តគ្រប់គ្រងបំណុលសាធារណៈផងដែរ ៕អត្ថបទ ÷ ចេង ឆហួត  

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation