រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចកម្ពុជា នឹងចុះហត្ថលេខាលើប្រព័ន្ធបណ្តាញបញ្ជូន និងចែកចាយអគ្គិសនី ក្នុងទឹកប្រាក់ជាង ២៩លានអឺរ៉ូ
| ព័ត៌មានជាតិ
SHARE

តាមការគ្រោងទុក ឯកឧត្តមឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការសម្រាប់គម្រោងធ្វើ-ទំនើបកម្មលើប្រព័ន្ធបណ្តាញបញ្ជូន និងចែកចាយអគ្គិសនី ក្នុងទឹកប្រាក់ចំនួន ២៩,១ លានអឺរ៉ូ ដែលគម្រោងនេះមានទិសដៅក្នុងការពង្រីក និងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងអគ្គិសនីឲ្យមានការវិវន្តន៍ទៅរកប្រព័ន្ធឆ្លាតវៃ ដែលអាចសម្រួលយ៉ាងច្រើនក្នុងការគ្រប់គ្រងប្រព័ន្ធបណ្តាញអគ្គិសនីទាំងមូល ក៏ដូចជាបង្កើនប្រសិទ្ធភាព និងនិរន្តរភាពក្នុងការផ្គត់ផ្គង់ថាមពលអគ្គិសនីនៅកម្ពុជា។

តបតាមការអញ្ជើញរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃសាធារណៈរដ្ឋបារាំង ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញទៅចូលរួមកិច្ចប្រជុំជាន់ខ្ពស់ ស្តីពី “ចីរភាពបំណុលសម្រាប់ចីរភាពកំណើននិង ចីរភាពហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍន៍ នៅទីក្រុងប៉ារីស ប្រទេសបារាំង ។ 

ព្រមជាមួយគ្នានោះ ក្រោមប្រធានបទ “ចីរភាពបំណុល សម្រាប់ចីរភាពកំណើន និងចីរភាពហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍន៍”, កិច្ចប្រជុំ គ្រោងនឹងផ្តោតការពិភាក្សាទៅលើប្រធានបទសំខាន់រួមមាន៖ យុទ្ធសាស្រ្តក្នុងការបំពេញតម្រូវការ ហិរញ្ញប្បទាន ដើម្បីជំរុញការអភិវឌ្ឍផ្នែកសេដ្ឋកិច្ចរបស់ប្រទេសនីមួយៗ និងសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព ដោយរួមទាំងហិរញ្ញប្បទានសម្រាប់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តផងដែរព្រមទាំង វិធីសាស្រ្តដែលប្រទេសមានតម្រូវការហិរញ្ញប្បទានសម្រាប់អភិវឌ្ឍន៍ អាចអនុវត្តបានដោយជៀសវាងនូវការជំពាក់បំណុលច្រើនហួសហេតុ។ 

ឆ្លៀតក្នុងឱកាសបំពេញបេសកកម្មការងារនេះ  ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន គ្រោងនឹងដឹកនាំប្រតិភូកម្ពុជាជួបពិភាក្សាការងារទ្វេភាគី ជាមួយតំណាងជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបារាំង, នាយកគ្រប់គ្រងទូទៅនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD), តំណាងជាន់ខ្ពស់នៃសហគមន៍អ៊ឺរ៉ុប (EU) និង ស្ថាបន័ពាក់ព័ន្ធមួយចំនួនទៀតរបស់ភាគីមិត្តបារាំង ។

សូមបញ្ជាក់ថា កិច្ចប្រជុំជាន់ខ្ពស់នេះ នឹងមានការចូលរួមពីសំណាក់រដ្ឋមន្រ្តីហិរញ្ញវត្ថុ, ទេសាភិបាលធនាគារកណ្តាល,ប្រធានស្ថាប័នអន្តរជាតិ, ស្ថាប័នសិក្សាស្រាវជ្រាវ និងតំណាងពីស្ថាប័នហិរញ្ញវត្ថុឯកជនធំៗ មកពីតាមបណ្តាប្រទេសប្រមាណ ៦០ លើពិភពលោក រួមមាន រដ្ឋមន្រ្តីហិរញ្ញវត្ថុបារាំងដែលជាម្ចាស់ផ្ទះ, រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក,ជប៉ុន និងទេសាភិបាលធនាគារកណ្តាលចក្រភពអង់គ្លេស ជាដើម៕អត្ថបទ៖ ចេង ឆហួត 

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation