ឧត្តមសេនីយ៍ ជួន ណារិន អំពាវនាវឲ្យប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុទាំងអស់សូមមកដាក់ពាក្យបណ្តឹងដល់សមត្ថកិច្ចជាបន្ទាន់រាល់ករណី លួច ឆក់ ប្លន់ គាស់ផ្ទះ
| ព័ត៌មានជាតិ
SHARE

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ធាន ទាំងភ្ញៀវទេសចរ អ្នកវិនិយោគជាតិ និងអន្តរជាតិ ទាំងអស់ក្នុងខេត្តត្រូវប្រញាប់មកដាក់ពាក្យបណ្តឹងមកសមត្ថកិច្ចដែលនៅជិតខ្លួនជាបន្ទាន់រាល់ករណី លួច ឆក់ ប្លន់ គាស់ផ្ទះ ឬ ករណីល្មើសណា ដែលបង្កភាពអសន្តិសុខដល់សេចក្តីសុខរស់នៅរបស់ពួកគាត់ទាំងអស់គ្នា ដែលទាំងនេះជាកិច្ចជួយសហការដល់សមត្ថកិច្ចក្នុងការកំណត់មុខសញ្ញា ដើម្បី បង្ការ និងបង្រ្កាបទាន់ពេលវេលា។

លោកឧត្តមសេនីយ៍ស្នងទោ ជួន ណារិន្ទ មានប្រសាសន៍បែបនេះក្នុងកិច្ចប្រជុំមួយស្តីពីរការឹតបណ្តឹងសន្តិសុខសណ្តាប់ធ្នាប់ សាធារណៈ បូកសរុបរបាយការណ៍ ៣ ខែកន្លងមក និងលើកទិសដៅបន្ត។

ក្រោយពីលោកវរសេនីយ៍ អធិការ ទាំង៤ក្រុង-ស្រុកឡើងធ្វើរបាយការណ៍៣ខែកន្លងមកស្តីអំពីរ ស្ថានភាពជាក់ស្តែង បទល្មើសផ្សេងៗ និងចំណាត់ការរបស់អធិការដ្ឋាននិមួយៗជូនលោកឧត្តមសេនីយ៍ស្នងការរួចមក លោកឧត្តមសេនីយ៍ទោ ក៏បានធ្វើការកោតសរសើរកិច្ចខំប្រឹងប្រែងរបស់កងកម្លាំងសមត្ថកិច្ចក្រោមឱវាទផងដែរ។

លោកឧត្តមសេនីយ៍ទោ ស្នងការបានមានប្រសាសន៍ចង្អុលបង្ហាញថា យើងត្រូវតែបំពេញឲ្យបានជាដាច់ខាតរាល់ចន្លោះប្រហោងណាមួយក្នុងភូមិសាស្ត្រ ដែលសមត្ថកិច្ចយើងមានដោយប្រការអចេតនា ហើយត្រូវប្រើប្រាស់កម្លាំងជំនាញឲ្យអស់លទ្ធភាព ដើម្បីទប់ស្កាត់ កាត់បន្ថយ ដាក់វិធានការបង្រ្កាប ដោយផ្អែកលើជំនាញសមត្ថកិច្ចប្រកបដោយវិជ្ជាជីវៈ ហើយអ្វីដែលរំខានដល់សេចក្តីសុខរបស់ប្រជាពលរដ្ឋយើងដាច់ខាតត្រូវតែ បង្ក្រាប។

ជាចុងក្រោយលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ក៏បានជំរុញបន្ថែមអោយកម្លាំងជំនាញទាំងអស់ចុះធ្វើសកម្មភាពផ្សព្វផ្សាយអប់រំ ធ្វើវេទិកាសាធារណៈ ជាមួយប្រជាពលរដ្ឋ សន្តិសុខឯកជន និងប្រជាការពារ ដើម្បីឲ្យបងប្អូនទាំងនោះចូលរួម បង្កើនកិច្ចសហការល្អជាមួយសមត្ថកិច្ចជំនាញដើម្បីជាភាពងាយស្រួលដល់ការបង្ការ ទប់ស្កាត់ ការពារ និងបង្រ្កាបបទល្មើសផ្សេងៗទាន់ពេលវេលា៕ដោយ៖ប៉ៃ សុឃីម


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation