សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី រួមជាមួយសេចក្តីព្រាងច្បាប់សំខាន់ៗមួយចំនួនទៀត នឹងត្រូវបានព្រឹទ្ធសភាពិភាក្សាអនុម័ត ថ្ងៃទី១១ ខែ មិថុនា - CNC News
សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី រួមជាមួយសេចក្តីព្រាងច្បាប់សំខាន់ៗមួយចំនួនទៀត នឹងត្រូវបានព្រឹទ្ធសភាពិភាក្សាអនុម័ត ថ្ងៃទី១១ ខែ មិថុនា
| ព័ត៌មានជាតិ
SHARE

នៅព្រឹកថ្ងៃទី៨ ខែមិថុនានេះ ឯកឧត្តមទេព ងន អនុប្រធានទី១ ព្រឹទ្ធសភា ដឹកនាំប្រជុំគណៈកម្មាធិកា រអចិន្ត្រៃយ៏ព្រឹទ្ធសភា។

បើតាមការបញ្ជាក់របស់ ឯកឧត្តមម៉ម ប៊ុននាង សមាជិក ព្រឹទ្ធសភា និងជាអ្នកនាំពាក្យ មានប្រសាសន៏ឲ្យដឹងថា៖ របៀប វារៈប្រជុំ មាន៥ ដោយគណៈកម្មាធិការអចិន្ត្រៃយ៏ព្រឹទ្ធសភាបានកំណត់ថ្ងៃទី១១ ខែមិថុនាបន្តសម័យ ប្រជុំលើកទី១នីតិកាលទី៤ ដើម្បីពិនិត្យ និងអនុម័តលើ ៖

-សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹទ្ធទៅនៃគណៈរដ្ឋមន្ត្រីទៅក្នុងរបៀបវារៈ នៃសម័យ ប្រជុំលើកទី១ ព្រឹទ្ធសភានីតិកាលទី៤។
-សេចក្តីព្រាងច្បាប់ស្តីពីសញ្ជាតិទៅ ក្នុងរបៀបវារៈនៃសម័យប្រជុំលើកទី១ ព្រឹទ្ធ សភានីតិកាលទី៤។
-សេចក្តីព្រាង ច្បាប់ស្តីពីការអនុម័តយល់ ព្រមលើកិច្ចព្រមព្រៀងស្តីពីការបង្កើតអង្គការសហប្រតិបត្តិការព្រៃឈើ អាស៊ី។
-សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រាមួយចំនួននៃច្បាប់ស្តីពីការគ្រប់គ្រងនិងធ្វើអាជីវកម្មធនធានរ៉ែ ៕


អត្ថបទ ៖ វងសុភ័ក្ត្រ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation