ខ្លោចចិត្ត! ជម្លោះរឿងគប់ប៉ោយទឹកកើតជាហឹង្សាប្តីកាប់ប្រពន្ធស្លាប់យ៉ាងអណោចអធម
| ព័ត៌មានជាតិ
SHARE


ពោធិ៍សាត់៖ ជម្លោះក្នុងគ្រួសារ ប្តីសម្លាប់ប្រពន្ធ ដោយសារតែរឿងគប់ប៉ោយទឹកនោះគឺកើតនៅក្នុងភួមិត្រពាំងឃ្លៃ ឃុំបឹងកន្ទួតស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង៨និង២០នាទីយប់។
ហេតុការណ៏នេះ កើតឡើងនៅចំណុចផ្ទះជនរងគ្រោះ ស្ថិតនៅភូមិត្រពាំងឃ្លៃ ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោកអធិការនគរបាលស្រុកក្រគរ លោកឯម រុន បានឲ្យដឹងថាជនរង គ្រោះឈ្មោះយឿន សាវិន អាយុ៣៣ឆ្នាំ ភេទស្រី ជនជាតិខ្មែរ (ត្រូវជាប្រពន្ធមុខរបរកម្មករកាត់ដេរ) ដោយជនបង្ករ ឈ្មោះ ម៉ុន សាម៉ន អាយុ៣២ឆ្នាំ
ភេទប្រុស (ជាប្តី) មានទីលំនៅ ភូមិឃុំកើតហេតុខាងលើ ។ ប្តីប្រពន្ធមួយគូនេះ មានកូនប្រុសចំនួន០២នាក់។ ជនរងគ្រោះត្រូវជនសង្ស័យជាប្តី កាប់២ ពូថៅ ចំ ក បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ ។

តាមសំដីកូនប្រុសច្បងរបស់កក្រុមគ្រួសារ ជនរងគ្រោះបានរៀបរាប់ថា មុនពេលកើតហេតុម្តាយបានមកពីធ្វើការ នៅរោងចក្រកាតដេរ (តៃ អ៊ីហ្សី) បានទិញលៀសហាលយកមកហូបបាយ ។ប៉ុន្តែមុខពេលហូបបាយម្តាយទៅងូត
ទឹករួចហើយក៍នាំគ្នាដួសបាយហូបជុំគ្រួសារ។ពេលកំពុងហូបបាយ ឪពុកបានប្រើឲ្យកូនយកបោយដងទឹកឲ្យហូប ពេលកូនដងទឹកឲ្យហូបរួច ឪពុកបានចោលបោយទឹក ហើយរូបគេជាកូន បានក៍ទៅរើសយកមកវិញ ហើយពេលនោះ ម្តាយ បានឆក់ទាញយកបោយទឹក ពីកូនគប់ទៅលើប្តីដែលជាជនសង្ស័យ ហើយប្តីបានទាញកែវ គប់ទៅលើប្រពន្ធវិញ ហើយប្រពន្ធ គេចហើយដួល ពេលនោះ ប្តីក៏បានទាញពូថៅកាប់ទៅលើជនរងគ្រោះចំនួន២ពូថៅចំកខាងស្តាំ បណ្តាល ឲ្យជនរងគ្រោះស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ក្រោយធ្វើកាប់ប្រពន្ធរួច ជនសង្ស័យ បានទៅប្រាប់អ្នកជិតខាង ថា« អាញ់កាប់ប្រពន្ធអាញ់ស្លាប់ហើយ ។ពេលនោះ ប្រជាពលរដ្ឋនៅជិតខាង និងបងប្អូនជនរងគ្រោះបានពទ្ធ័ចាប់ចងនិងហៅសមត្ថកិច្ច ជួយអន្តរាគមន៍ ។

បច្ចុប្បន្ន ជនសង្ស័យ បាននាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកក្រគរដើម្បីរៀបចំនិតិវិធី។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ចករណីអំពីហឹង្សានេះ អាចបណ្តាលមកពីរឿងប្រចណ្ឌ័ប្រពន្ធថា មានសាហាយស្មន់
ផងដែរ។ លោកមូ លីដា ស្នងការរងនគរបាលខេត្តពោធិ៍សាត់ទទួលបន្ទុកការងារព្រហ្មទណ្ឌបានឲ្យបញ្ជាក់ ករណីនេះ (ជាអំឃាតកម្មគិតទុកជាមុន)តាមក្រមព្រហ្មទណ្ឌត្រង់មាត្រា២០២ត្រូវផ្តាន្ទាទោសដាក់ពន្ធនាគារពី១៥ឆ្នាំដល់៣០ឆ្នាំ៕ដោយ៖សេង ប៊ុនធឿន


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation