លោកជំទាវ ម៉ែន សំអន រំលែកទុក្ខក្រុមគ្រួសារសព ក្នុងហេតុការណ៍បាក់រលំសាលាឆាន់ក្រុងសៀមរាប ខេត្តសៀមរាប
| ព័ត៌មានជាតិ
SHARE

នៅវិទ្យាស្ថានជាតិអប់រំនាព្រឹកថ្ងៃទី៥ខែធ្នូនេះ លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអន រដ្ឋ មន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធនុងអធិការកិច្ចតំណាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី អញ្ជើញចូលរួមប្រគល់និងប្រគេនសញ្ញាបត្រដល់សមណនិស្សិតនៃ ពុទ្ធិកសាកលវិទ្យា ល័យព្រះសីហនុរាជ ចំនួនជាង១៦០០អង្គ-នាក់។

ឯកឧត្តមទេសរដ្ឋមន្ត្រីហ៊ឹមឆែម រដ្ឋមន្ត្រីក្រសួងធម្មការនិង សាសនា មានប្រសាសន៏បញ្ជាក់ថា,ក្រសួងធម្មការនិង សាសនា បានបណ្តុះបណ្តាលសមណ និស្សិត គរុសមណនិស្សិត ក្នុងការអភិវឌ្ឍធនធាន មនុស្សប្រកប ដោយសមត្ថភាព គុណភាពស្រប តាមត្រូវការងារ ទាំងចំ ណេះផ្នែករឹងនិងទន់តាមនិយាមអប់រំ ដើម្បី លើកគុណភាពវិស័យអប់រំ ថ្នាក់ក្រោយឧត្តមសិក្សាឲ្យកាន់តែមានសមត្ថភាពកាន់តែប្រសើរឡើង ដែលជាសក្តានុពលប្រគួតប្រជែងទីផ្សារការងារទាំងក្នុងប្រទេស តំបន់និងសាកលលោក នាពេលបច្ចុប្បន្ន និងទៅអនាគត។

នៅក្នុងឱកាសប្រគល់និងប្រគេនសញ្ញាបត្រជូនដល់សមណនិស្សិត និងនិស្សិតដែរលោកជំ ទាវ កិត្តិសង្គហបណ្ឌិតម៉ែន សំអន មានប្រសាសន៏បញ្ជាក់ថា, បន្ទាប់ពីប្រទេសមានសុខសន្តិ ភាព និងមានស្ថេរភាពនយោ បាយល្អ ទើបធ្វើយើងទាំងអស់គ្នាមានសិទ្ធិសេរីភាពពេញលេញ ក្នុងនោះការអប់រំក៏បាន រីកចម្រើន ជាបន្ត បន្ទាប់រហូតមកដល់បច្ចុប្បន្ននេះ ។ ហេតុនេះជ័យ លាភី ទាំងអស់ដែល មានឱកាសបានមកគង់ និងអង្គុយសិក្សានៅទីនេះសាស្ត្រាចារ្យ មានឱកាសបានមកបង្រៀននៅទីនេះ ហើយពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុ រាជ មានឱកាសបានអភិវឌ្ឍខ្លួនមក ដល់កម្រិតនេះ គឺដោយ សារតែប្រទេសជាតិរបស់យើងមាន «សន្តិភាពពិតប្រាកដ»។ សន្តិភាពពិតជាឱកាសមាស សម្រាប់ការអភិវឌ្ឍជាតិលើគ្រប់វិស័យ ដែលយើងទាំងអស់គ្នាប្ដេជ្ញាថែរក្សាការពារឱ្យបាននៅគង់វង្សជាដាច់ ខាត ។

នៅក្នុងឱកាសនោះដែរលោក ជំទាវ កិត្តិសង្គហបណ្ឌិតម៉ែន សំអន បានចូលរួម សោកស្តាយ និង សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពដែលបាន ទទួល មរណៈភាព ក្នុងហេតុ ការណ៍បាក់រលំសាលាឆាន់ នៅវត្តប្រាសាទ គោកចក ស្ថិតក្នុងសង្កាត់គោកចក ក្រុងសៀម រាប ខេត្តសៀមរាប គឺជាហេតុ ការណ៍ដែលមិនគួរឲ្យកើតមាននោះទេ។ជាមួយគ្នានោះដែរដែរលោកជំទាវកិត្តិសង្គហបណ្ឌិតបានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ជា ពិសេស ពាក់ព័ន្ធនឹងវិស័យ សំណង់ ត្រូវបង្កើនការយកចិត្តទុក្ខដាក់បន្ថែមទៀតក្នុងការត្រួតពិនិត្យនូវគុណភាពសំណង់ឲ្យបានហ្មត់ចត់ ដើម្បីរក្សាសុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ៕អត្ថបទ៖ វង សុភ័ក្ត្រ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation