ច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល គ្រោងនឹងធ្វើវិសោធនកម្ម នៅពេលខាងមុខ
| ព័ត៌មានជាតិ
SHARE

ច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែលគ្រោងនឹងធ្វើវិសោធនកម្មនៅពេលខាងមុខ ដើម្បីអោយការគ្រប់គ្រងអាចដើរទាន់ការរីកចំរើនបច្ចុប្បន្ន ខណៈដែលច្បាប់ប្រើរាល់ថ្ងៃគឺចេញតាំងពីឆ្នាំ2003មកម្លេះ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌។

ឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់យ៉ាងដូចនេះក្នុងសិក្ខាសាលាស្តីពី សិទ្ធិអ្នកនិពន្ធ និងអង្គភាពគ្រប់គ្រងសិទ្ធិរួម ។ ដោយក្នុងនោះឯកឧត្តមបញ្ជាក់ថា ច្បាប់យើងចាស់បានចេញតាំងពីឆ្នាំ 2003 ដោយកាលនោះយើងតែលើ CD និង VCD ជាដើម តែបច្ចុប្បន្នវាមានរហូតទៅដល់ YouTube ជាដើម ដែលវាធ្វើអោយយើងពិបាកគ្រប់គ្រង។

ជាមួយគ្នានេះដែរឯកឧត្តមរដ្ឋលេខាធិការក្រសួងវប្បធម៏ក៏បានបញ្ជាក់ដែរថា ទាក់ទងការប្រើប្រាស់សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែលដើម្បីជាដាក់ពិន័យលើអ្នកបំពាន រឺអ្នកលួចចំលងស្នាដៃនេះ ក្រៅតែពីការធ្វើការរបស់ក្រសួង អ្នកនិពន្ធខ្លួនឯងផ្ទាល់ត្រូវយល់ពីសិទ្ធិខ្លួន និងច្បាស់នេះអោយច្បាស់ ហើយក៏ត្រូវហ៊ានចេញប្តឹងនៅពេលដែលមានការបំពាន។

គួរបញ្ជាក់អោយដឹងដែរថា តាមច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែលដែលចេញនៅឆ្នាំ 2003 អ្នកបំពានលើកម្មសិទ្ធិបញ្ញានេះនឹងមានទោសចាប់ពី មួយខែដល់មួយឆ្នាំ ដោយករណីមិនរាងចាលនឹងកើនទ្វេដង និងពិន័យជាប្រាក់ពី ២លានរៀលដល់ ២៥លានរៀល៕អត្ថបទ ៖ គិន ច័ន្ទពុទ្ធិ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation