ឆ្នាំ២០២០ រាជរដ្ឋាភិបាល នឹងទំលាក់ថវិកា ប្រមាណជា១០ម៉ឺនដុល្លារអភិវឌ្ឍន៍ភូមិ-ឃុំដើម្បីអភិវឌ្ឍឲ្យមានការរីកចំរើន
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតិឲ្យឯកឧត្ដម Benoit Bosquet នាយកប្រចាំតំបន់នៃការអនុវត្តន៍ជាសកលនូវការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនៃធនាគារពិភពលោក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងមហាផ្ទៃ។

សម្តេច ស ខេង បានប្រកាសថានៅឆ្នាំ២០២០-២០២១ខាងមុខនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងទំលាក់ថវិកាប្រមាណជា១០ម៉ឺនដុល្លារក្នុងមួយភូមិ-ឃុំ ដើម្បីធ្វើការអភិវឌ្ឍឲ្យមានការរីកចំរើន ។ សម្តេចមានប្រសាសន៍ទៀតថា បច្ចុប្បន្នរាជរដ្ឋាភិបាលបានទំលាក់ថវិកាអភិវឌ្ឍន៍ភូមិ-ឃុំចំនួន៧៥០០០ដុល្លារ ខណៈកន្លងមកទំលាក់បានត្រឹមតែ៣៥០០០ដុល្លារប៉ុណ្ណោះ ។

សម្តេចក្រឡាហោម ស ខេង បានអំពាវនាវទៅដល់ ធនាគារពិភពលោក ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការ ផ្ទេរសិទ្ធិអំណាច និង ថវិកា ជូនទៅដល់មន្ទីសុខាភិបាលនៅតាមបណ្ដាលខេត្តនានានៅទូទាំងប្រទេស ដើម្បីដោះស្រាយ បញ្ហាសុខភាព ជូនដល់ បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ឲ្យទទួលបាន សេវាប្រឹក្សាពិគ្រោះ និងព្យាបាលសុខភាព ការអប់រំណែនាំអំពីជំងឺឆ្លងនានា និងការផ្ដល់ថ្នាំបង្ការផ្សេងៗផងដែរ។
ទន្ទឹងនិងនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏កំពុងធ្វើការផ្ទេរសិទ្ធិអំណាច និងថវិកា ទៅឲ្យមន្ទីអប់រំ យុវជន និងកីឡានៅតាមបណ្ដាលខេត្ត ដើម្បីធ្វើការគ្រប់គ្រង និងដោះស្រាយ លើវិស័យអបរំ ក្នុងកម្រិតបឋមសិក្សា និង មតេយ្យសិក្សា ដើម្បីឲ្យសិស្សានុសិស្សទទួលបានការសិក្សារៀនសូត្រ ប្រកបដោយសមត្ថភាពខ្ពស់។

ថ្លែងនៅក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្ដម Benoit Bosquet នាយកប្រចាំតំបន់នៃការអនុវត្តន៍ជាសកលនូវការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនៃធនាគារពិភពលោក នៅព្រឹកថ្ងៃទី៥ ធ្នូនេះ នៅទីស្ដីការក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម បានថ្លែងបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាល កម្ពុជា កំពុងធ្វើធ្វើកំណែរទម្រង់រដ្ឋាភិបាលថ្នាក់ក្រោមជាតិដើម្បីធ្វើការឆ្លើយតបទៅនឹងតម្រូវការចាំបាច់នានារបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងដើម្បីអភិវឌ្ឍន៍សង្គមជាតិឲ្យកាន់តែមានភាពរីកចម្រើនផងដែរ។

ជាការឆ្លើយតប ឯកឧត្ដម Benoit Bosquet នាយកប្រចាំតំបន់នៃការអនុវត្តន៍ជាសកលនូវការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនៃធនាគារពិភពលោក បានថ្លែងបញ្ជាក់ថា ធនាគារពិភពលោក ឯកភាពចំពោះធ្វើកំណែទម្រង់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្ដល់សិទ្ធិអំណាចទៅដល់ ថ្នាក់ខេត្ត ឲ្យមានទំនួលខុសត្រូវក្នុងការដោះស្រាយ លើយវិស័យសុខាភិបាល និងវិស័យអប់រំ ដោយខ្លួនឯងនេះ ដែលអាចសម្រួលបន្ទុកការងាររបស់ក្រសួងផងដែរ។
ជាមួយគ្នានេះ ឯកឧត្ដម ក៏បានសន្យាថា ធនាគារពិភពលោក ពិនិត្យមើលលទ្ធភាពបន្ថែមទៀត ក្នុងការផ្ដល់នូវជំនួយបច្ចេកទេស និង ថវិកា ជួយទៅដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងធ្វើកំណែរទម្រង់នេះឲ្យទទួលបានជោគជ័យ៕អត្ថបទ ៖ ឃឹម វិសាល


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation