បណ្ឌិត្យសភានគរបាលកម្ពុជានិងមហាវិទ្យាល័យនគរបាលក្រុងឡុង បន្តពង្រីកកិច្ចសហប្រតិបត្តិការលើការស្រាវជ្រាវនិងជំនាញបច្ចេកទេស
| ព័ត៌មានជាតិ
SHARE

នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម នាយឧត្ដមសេនីយ៍ សាស្រ្តាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានដឹកនាំគណៈប្រតិភូបណ្ឌិត្យសភានគរបាលកម្ពុជា ត្រឡប់មកពីចូលរួមក្នុងសន្និសីទអន្តរជាតិស្តីពីកិច្ចការអប់រំនគរបាល លើកទី១ នៅសាកលវិទ្យាល័យ West Londonចក្រភពអង់គ្លេសដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងតបតាមការអញ្ជើញរបស់ឯកឧត្តម Rod Jarman នាយកមហាវិទ្យាល័យនគរបាលក្រុងឡុងដ៍ ឯកឧត្តម នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជាបានដឹកនាំគណៈប្រតិភូទៅចូលរួមសន្និសីទអន្តរជាតិស្តីពីកិច្ចការអប់រំនគរបាល លើកទី១ នៅចក្រភពអង់គ្លេស ចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី
០៤ ខែធ្នូ ឆ្នាំ ២០១៩។

ជាលទ្ធផលនៃការចូលរួមសន្និសីទនេះ បណ្ឌិត្យសភានគរបាល កម្ពុជាទទួលបានអត្ថប្រយោជន៍ក្នុង កិច្ចពង្រីកសហប្រតិបត្តិការការអន្តរជាតិបន្ថែមទៀត ជាមួយមហាវិទ្យាល័យនគរបាលក្រុងឡុងដ៍ដើម្បីក្លាយជាដៃគូសហប្រតិបត្តិការយូរអង្វែងក្នុងថ្ងៃអនាគត លើកការងារស្រាវជ្រាវវិទ្យាសាស្រ្តនគរបាលការបណ្ដុះបណ្ដាលគ្រូបង្គោលលើជំនាញបច្ចេកទេសកោសល្យវិច័យ ការប្រឆាំងបទល្មើសតាមបច្ចេកវិទ្យា និងជំនាញពាក់ព័ន្ធផ្សេងទៀត។ ពង្រឹងកិច្ចសហការលើការផ្លាស់ប្ដូរគណៈប្រតិភូទស្សនកិច្ចសិក្សា ចូលរួមសន្និសីទ និងការផ្លាស់ប្តូរនិស្សិតទៅវិញទៅមក ក្រោមអនុស្សរណៈនៃការយោគយល់គ្នា ក្នុងក្របខណ្ឌទ្វេភាគីជាមួយមហាវិទ្យាល័យនគរបាលក្រុងឡុងដ៍ចាប់ពីឆ្នាំ២០២០ ដល់ ២០២៣ ។

ឯកឧត្តម បានមានប្រសាសន៍ថា សន្និសីទនេះជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយត្រូវបានរៀបចំនិងឧបត្ថម្ភដោយមហាវិទ្យាល័យនគរបាលក្រុងឡុងដ៍និងក្រុមប្រឹក្សាចក្រភពអង់គ្លេសក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ លើការងារស្រាវជ្រាវ និងការងារបណ្ដុះបណ្ដាលកងកម្លាំងនគរបាលក្នុងបណ្ដាប្រទេសអាស៊ីនិងចក្រភពអង់គ្លេស។

ជាមួយគ្នានេះ គណៈប្រតិភូកម្ពុជាក៏បានទៅទស្សនកិច្ចផ្ទាល់ ឧក្រិដ្ឋដ្ឋានសិប្បនិម្មិតដើម្បីស្វែងយល់អំពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងការបំពាក់សម្ភារផ្សេងៗសម្រាប់បម្រើឱ្យការហ្វឹកហាត់ស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ៕ដោយ៖ឃឹម វិសាល

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation