តំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង ជំរុញឲ្យពលរដ្ឋធ្វើការផ្លាស់ប្លូរមុខរបរកាប់ព្រៃឈើ ងៀកមកបង្កើនការដាំដំណាំកសិកម្មវិញ
| ព័ត៌មានជាតិ
SHARE

ស្ទឹងត្រែង៖ តាមរយៈវេទិការផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តស្ទឹងត្រែងអាណត្តិទី៣ ធ្វើឡើងក្នុងឃុំអូររ៉ៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង នៅពីថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០១៩នេះ ប្រជាពលរដ្ឋមកពីបណ្តាឃុំនានាក្នុងស្រុកថាឡាបរិវ៉ាត់ ឯកឧត្តម ឡូយ សុផាត អ្នកតំណាងរាស្ត្រជំរុញនិងស្នើសុំឲ្យប្រជាពលរដ្ឋធ្វើការផ្លាស់ប្លូរមុខរបរពីកាប់ឈើលក់ ងាកមកបង្កើនការដាំដំណាំកសិកម្មវិញ។

មានប្រសាសន៍បែបនេះក្នុងគ្រាដែលឯកឧត្តជាគណ:អធិបតី -ព្រមទាំងមានការចូលរួមពីឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងចំពោះមុខឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម ឈឹម រចនា ទីប្រឹក្សារាជរដ្ឋាភិបាល នៃក្រសួងមហាផ្ទៃ ដែលក្នុងវេទិការសាធារណ:  ដែលមានប្រជាពលរដ្ឋចូលរួមចំនួន ៤៧៣នាក់ ។

ក្នុងឱកាសនោះ ប្រជាពលរដ្ឋជាច្រើនបានបង្ហាញនូវទុកកង្វល់របស់ខ្លួនស្រដៀងគ្នាដែលមានការពាក់ព័ន្ធនឹងការអប់រំ ,ដីធ្លី , ការជួសជុលផ្លូវ-ស្ពាន , ការកាប់ឈើធ្វើលំនៅដ្ឋាននៅតំបន់ព្រៃសហគមន៍ និងបញ្ហាកសិកម្មជាដើម។ដោយពួកគាត់បានស្នើរឲ្យអាជ្ញាធរពាក់ព័ន្ធមេត្តាពិចារណា ដោះស្រាយជូនទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន។

ក្រោយពីបានស្តាប់មតិប្រជាពលរដ្ឋរួចមក ឯកឧត្តម ឡូយ សុផាត បានជំរុញស្នើសុំឲ្យប្រជាពលរដ្ឋធ្វើការផ្លាស់ប្លូរមុខរបរកាប់ឈើលក់ ងាកមកបង្កើនការដាំដំណាំកសិផលវិញ ដោយឯកឧត្តមបានបញ្ចាក់ថា ការដែលជំរុញបែបនេះ គឺស្របទៅតាមតម្រូវការទីផ្សារ នាពេលបច្ចុប្បន្នមានការកើនឡើងគួរជាទីកត់សម្គាល់ ក្នុងនោះមានបណ្តាប្រទេសជាច្រើនកំពុងតែធ្វើការវិនិយោគលើវិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជា ហើយមានក្រុមហ៊ុនជាច្រើនប្រមូលទិញកសិផលដូចជា គ្រាប់ចន្ទី ល្ង ស្វាយ ពោត ជាដើម។ ដូចនេះហើយ សូមឲ្យមានប្រជាពលរដ្ឋ ងាកមកចាប់អារម្មណ៍លើការដាំដំណាំកសិផលទាំងនេះដើម្បីផ្គត់ផ្គង់ទីផ្សារដែលកំពុងត្រូវការចាំបាច់។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ឡូយសុផាត បានស្នើដល់មន្ទីរកសិកម្មខេត្តស្ទឹងត្រែងបន្តចុះបណ្ដុះបណ្ដាលផ្នែកកសិកម្មដល់ប្រជាពលរដ្ឋទាំងមូលក្នុងខេត្តស្ទឹងត្រែងដើម្បីពង្រឹងចំណេះដឹងលើផ្នែកកសិកម្មបង្កបង្កើនផលឲ្យទទួលបានជោគជ័យស្របទៅស្តង់ដារកសិកម្មផងដែរ។ដោយ៖ម៉ាក មេត្តា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation