បណ្ណាល័យជាតិកម្ពុជានិងរៀបចំពិព័រណ៍សៀវភៅកម្ពុជាកលើកទី៨ ក្រោមប្រធានបទផ្តើមក្តីស្រមៃ ដៃកាន់សៀវភៅមានរយ:ពេល៣ថ្ងៃ
| ព័ត៌មានជាតិ
SHARE

នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩នេះបណ្ណាល័យជាតិកម្ពុជា បានធ្វើសន្និសីទសារព័ត៏មានស្តីពីពិព័រណ៍ សៀវភៅកម្ពុជាកលើកទី៨ ក្រោមប្រធានបទ"ផ្តើមក្តីស្រមៃ ដៃកាន់សៀវភៅ"ក្រោមវត្តមានឯកឧត្តមគឹម ពីនន់អនុរដ្ឋលេខាធីការទទួលបន្ទុកការងារសៀវភៅ និងការអាន នៃក្រសួងវប្បធម៌ និង វិចិត្រសិល្បៈដែលប្រព្រឹត្តទៅមានរយ:ពេល៣ថ្ងៃ ចាប់ពី១៣.១៤.១៥ខែធ្នូឆ្នាំ២០១៩ ខាងមុខនេះ ដែលមានទីតាំងនៅក្នុងបណ្ណាល័យជាតិតែម្តង។

ឯកឧត្តម គឹម ពីនន់ អនុរដ្ឋលេខាធីការទទួលបន្ទុកការងារសៀវភៅ និងការអាន នៃក្រសួងវប្បធម៌ និង វិចិត្រសិល្បៈបានមានប្រសាសន៍ថាក្រុមគ្រួសារនៃ ពិព័រណ៍សៀវភៅកម្ពុជា បានមូលមតិគ្នាជាឯកច្ឆន្ទដើម្បីប្រារព្ធពិព័រនេះម្តងទៀតដែលជាលើកទី៨ ក្រោមប្រធានបទ"ផ្តើមក្តីស្រមៃ ដៃកាន់សៀវភៅ"ដែលមានការជួយឧបត្ថម្ភដោយក្រុមហ៊ុនNesCaf'eហើយការបង្កើតប្រធានបទថ្មីស្រឡាងនេះ គឺក្នុងគោលបំណងផ្សព្វផ្សាយនូវវប្បធ៏មនៃការអានសៀវភៅទៅក្នុងសង្គមខ្មែរ ជាពិសេសស្រទាបយុវវ័យ និងយុវនារីខែរ ដែលជាទំពាំងស្នងឫស្សី និងជាធន់ធានមនុស្សដ៍សំខាន់ដើម្បីអភិវឌ្ឍប្រទេសជាតិយើងទៅថ្ងៃអនាគត។

ឯកឧត្តមគឹម ពីនន់បន្តថា សម្រាប់ការតាំងពិពរណ៍សៀវភៅ លើកទី៨នេះ មានដាក់តាំសៀវភៅចម្រុះ មានភាសារជាតិនិងអន្តរជាតិមានទាំងរឿងព្រេង សៀវភៅសិក្សា សៀវភៅនយោបាយសៀវភៅតាំងរបស់អ្នកនិពន្ធផ្សេងៗទៀត។ ប៉ុន្តែគោលបំណងដែលសំខាន់គឺភាសារជាតិយើងតែម្តង។ពិព័រណ៍សៀវភៅកម្ពុជា លើកទី៨ឆ្នាំ២០១៩នេះ មានស្តង់ពិពរណ៍ចំនួន១៤៣ស្តង់ ហើយនៅក្នុងនោះស្តង់អ្នកបោះពុម្ភមានចំនួន១៣៥ ហើយក្នុងនោះស្តង់របស់ក្រុមអ្នកឧបត្ថម្ភ និងអង្គការសង្គមស៊ីវិលដែលគាំទ្រមានចំនួន៨ស្តង់៕អត្ថបទ៖មួង សុវណ្ណារិទ្ធ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation