ប្រទេសកម្ពុជានឹងសម្រេចបាននូវគោលដៅបញ្ឈប់ និងបញ្ជប់ ការចម្លងមេរោគអេដស៍នៅឆ្នាំ២០២៥
| ព័ត៌មានជាតិ
SHARE

កំពង់ចាម ៖ លោកវេជ្ជៈបណ្ឌិត គីមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាលនិងជាប្រធាន លេខាធិការដ្ឋានអេដស៍ ខេត្តកំពង់ចាម បានលើកឡើងថា ខេត្តកំពង់ចាមក៏ដូចជាខេត្ត នានានៅប្រទេសកម្ពុជាយើងនឹងឈានឆ្ពោះទៅសំរេចបាននូវគោលដៅ បញ្ឈប់ការចម្លងមេរោគអេដស៍ឆ្នាំ២០២៥ ”ដោយឆាប់ធ្វើតេស្តឈាម ឆាប់ព្យាបាល  ឆ្ពោះទៅបញ្ចប់អេដស៍ ។ 

ការបញ្ជាក់ខាងលើនេះធ្វើឡើងនៅក្នុងឱកាសដែលលោកប្រធានមន្ទីរសុខាភិ បាលខេត្ត រួមទាំងរដ្ឋបាលខេត្តកំពង់ចាម និងឯកឧត្តម ជា ប៉ោ អនុប្រធានអាជ្ញាធរ ជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងបងប្អូនប្រជាពលរដ្ឋ កងកំលាំងប្រដាប់អាវុធ ចូលរួមក្នុង ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍១ធ្នូ២០១៩។ ដែលពិធីនេះបានប្រព្រឹត្តឡើងនៅថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅក្នុងមន្ទីរសុខាភិបាលខេត្តកំពង់ចាម។

ឯកឧត្តម ជា ប៉ោ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានថ្លែងថា ទិវាពិភពលោកប្រយុទ្ធនឹងជម្ងឺអេដស៍ក្នុងឆ្នាំ ២០១៩នេះ មន្ទីរសុខាភិបាលខេត្តបានរៀបចំទិវានេះឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងលើកកម្ពស់យល់ដឹងថ្មីៗពី ការរាលដាលមេរោគអេដស៍និងចំណេះដឹងបែបវិទ្យាសាស្ត្រប្រកបដោយប្រសិទ្ធភាពជូនទៅដល់ប្រជាពលរដ្ឋទូទៅដើម្បីដាស់ស្មារតីដល់ប្រជាពលរដ្ឋឲ្យចងចាំពីគ្រោះថ្នាក់នៃការចម្លង មេរោគអេដស៍ ហើយបញ្ហាជម្ងឺអេដស៍គឺនៅតែបន្តការចម្លង ជារៀងរាល់ថ្ងៃនៅក្នុងប្រទេសកម្ពុជាយើង។ ហើយទិវានេះក៏មានបំណងស្វែងរក នូវការគាំទ្រពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់ដៃគូអភិវឌ្ឍន៍សង្គមស៊ីវិលក្នុងការចូលរួម វិភាគទានដល់ការទប់ស្កាត់ ការរីករាលដាល មេរោគអេដស៍នៅកម្ពុជា ក៏ដូចនៅក្នុងតំបន់ និងនៅលើពិភពលោក។

ដោយឡែក ឯកឧត្តម ហាន កុសល អភិបាលរងខេត្តកំពង់ចាម បានឲ្យដឹងផងដែរថា «ទិវាពិភពលោក ប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ២០១៩»  គឺដើម្បីការការពារ ការបង្ការ និងការទប់ស្កាត់ ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍ ដែលជាគោល នយោបាយដ៏ ជាក់លាក់របស់ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការយកចិត្តទុកដាក់ ពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។ ហើយបញ្ហាជំងឺអេដស៍នេះគឺជាបញ្ហាសង្គមដែលគ្រប់គ្នាត្រូវតែខ្វាយខ្វល់ ជួយគាំទ្រសហការគ្នាទៅវិញទៅមក និងដោះស្រាយ រួមគ្នា ដើម្បីបង្កើតនូវបរិយាកាសសង្គមមួយដែលមានប្រជាពលរដ្ឋ មានសុខភាពល្អ ហើយគ្មានការរើសអើសនឹងគ្នា សម្រាប់ ការទំនាក់ទំនងគ្នាទៅវិញទៅមកប្រចាំថ្ងៃ។ហើយចំពោះ ការអនុវត្តនូវគោលនយោបាយនេះទទួលបាននូវជោគជ័យជាបណ្តើរៗហើយនៅទូទាំងប្រទេស ពោលគឺអត្រាឆ្ងងមេរោគ កាលពីឆ្នាំ ២០០០ មាន ១.៨% បានធ្លាក់មកនៅត្រឹម ០.៦% នាពេលបច្ចុប្បន្ន៕ដោយ៖ហ៊ាង ថាច

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation