អត្រាកំណើននាំចេញពីកម្ពុជាទៅទីផ្សារអាមេរិករយៈពេល៤ខែដើមឆ្នាំកើនជិត៣០%
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ) ៖ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិករយៈពេល៤ខែឆ្នាំ២០១៨នេះ បានកើនឡើងខ្ពស់រហូតដល់ទៅអត្រា២៨.៦៤% ហើយនេះជាអត្រានៃការនាំចេញខ្ពស់បំផុតពុំធ្លាប់មានក្នុងរយៈពេល១៨ឆ្នាំចុងក្រោយនេះ។

យោងតាមតួលេខការិយាល័យជំរឿនសហរដ្ឋអាមេរិកបានបង្ហាញថា រយៈពេល៤ខែដើមឆ្នាំ២០១៨នេះ ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិកសម្រេចបានក្នុងទឹកប្រាក់ចំនួនជាង១២០៣លានដុល្លារដោយបានកើនឡើងពីទឹកប្រាក់ចំនួនជាង៩៣៥លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧កន្លងទៅ។

សហរដ្ឋអាមេរិកគឺជាទីផ្សារធំបំផុតលំដាប់ទី២សំរាប់កម្ពុជាបន្ទាប់ពីទីផ្សារសហគមន៏អឺរ៉ុប ក្នុងនោះសហរដ្ឋអាមេរិកបានស្រូបយករង្វង់២៥%នៃទំនិញសរុបដែលបាននាំចេញពីកម្ពុជា។
សូមបញ្ជាក់ថា ទំនិញដែលនាំចេញពីកម្ពុជាទៅទីផ្សារអាមេរិកភាគច្រើនលើសលុបជាផលិតផលវាយនភណ្ឌកាត់ដេរ និងស្បែកជើង។ ហើយការនាំចេញនេះដែរ គឺសំរេចបានក្នុងទឹកប្រាក់ជិត២៨៤៤លានដុល្លារកាលពីឆ្នាំមុនខណៈការនាំចូលគឺមានទឹកប្រាក់ចំនួនជាង៣២៨លានដុល្លារ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation