ឯកអគ្គរដ្ឋទូតប៉ាគីស្ថានចប់អាណត្តិ ចាត់ទុកនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ជាមេរៀនដ៏ល្អ ដែលប្រទេសដទៃផ្សេងទៀត គួរសិក្សារៀនសូត្រ ជាបទពិសោធ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអនុញ្ញាតឲ្យឯកឧត្តម អាមចាដ អាលីសឺ (Amjad ALi sher) ឯកអគ្គរដ្ឋ ទូតសាធារណរដ្ឋ អ៊ិស្លាមប៉ាគីស្ថាន ចប់អាណត្តិប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ នៅវិមានសន្តិភាព។

តាមការប្រាប់ឲ្យដឹងពី ឯកឧត្តម អ៊ាង សុផល្លែតជំនួយការសម្ដេចតេជោ បានឲ្យដឹងថា ឯកឧត្តមទូតប៉ាគីស្ថាន ចប់អាណត្តិបានជម្រាបជូន សម្តេចតេជោថា រយៈពេល៦ឆ្នាំកន្លះ នៅកម្ពុជា ឯកឧត្តមបានរួមចំណែកជាច្រើន ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងប៉ាគីស្ថាន ក្នុងការលើកស្ទួយ និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ ពិសេស ឯកឧត្តម បានចូលរួមចំណែក ក្នុងការរៀបចំឲ្យមានការផ្លាស់ប្ដូរទស្សនកិច្ច រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដូចជាការនាំមកនូវទស្សនកិច្ចរវាងប្រធានព្រឹទ្ធសភាប៉ាគីស្ថានមកកម្ពុជា និងការចូលរួមសន្និសីទផ្សេងៗទៀតរបស់ថ្នាក់ដឹកនាំប៉ាគីស្ថាននៅកម្ពុជា។

ឯកឧត្តម បានសម្ដែងនូវក្តីរីករាយ ចំពោះការទទួលបានបទពិសោធពីកម្ពុជា ជាពិសេសបទពិសោធនៃនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ដែលវាជាគប្បីជាមេរៀនរបស់ប្រទេសដទៃផ្សេងទៀតសិក្សារៀនសូត្រ ជាបទពិសោធមួយ ក្នុងការនាំមកនូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ រួមជាមួយភាពសុខដុមរមណី រវាងប្រជាជននិងប្រជាជន រវាងសាសនា និងសាសនាផងដែរ។ ឯកឧត្តមបានបញ្ជាក់ថា កម្ពុជាជាប្រទេសដ៏ស្រស់បំព្រង ដែលគួរឲ្យចង់រស់នៅនិងស្នាក់អាស្រ័យ។ នេះជាបេសកកម្មកាទូតរបស់ ឯកឧត្តម លើកទីមួយ ហើយក៏ជាលើកចុងក្រោយរបស់ឯកឧត្តមមកកាន់កម្ពុជា ក្នុងន័យនេះឯកឧត្តមមានប្រសាសន៍ថា អារម្មណ៍ និងចងចាំនូវអ្វីដែលបានចូលរួមចំណែកជាមួយកម្ពុជា និងអ្វីដែលទទួលបានតាមរយៈបទពិសោធ ពីព្រះរាជាណាចក្រកម្ពុជា ហើយបន្តចូលរួមចំណែកបន្ថែមទៀត ក្នុងការបន្តជំរុញទំនាក់ ទំនងទ្វេភាគី ឲ្យកាន់តែរឹងមាំទ្វេឡើងថែមទៀត។

ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ឯកឧត្តមទូតប៉ាគីស្ថាន បានធ្វើការយ៉ាងច្រើន នៅក្នុងការជំរុញពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។ ឯកឧត្តម បានចូលរួមបានរៀបចំខួបអនុស្សាវរីយ៍ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ លើកទី៦៥ មានការជំរុញមានទស្សនកិច្ចរបស់ប្រធានរដ្ឋសភា មកកាន់កម្ពុជា និងទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកំពូលៗ របស់ប៉ាគីស្ថានមកកាន់កម្ពុជាផងដែរ។ ឯកឧត្តមថែមទាំងបានចូលរួមចំណែក ក្នុងការលើកស្ទួយទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគជាមួយ កម្ពុជា។ ក្នុងន័យនេះសម្ដេច មានប្រសាសន៍ថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគនេះហើយ ដែលជាមូលដ្ឋាន សម្រាប់ការពង្រឹងទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ៕អត្ថបទ ៖ សន ពិសិដ្ឋ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation