ក្រសួងមហាផ្ទៃពង្រីកគម្រោងនគរបាលនិងសហគមន៍នៅទូទាំងប្រទេសបញ្ជ្រៀបការយល់ដឹងពីការបង្ការនិងទប់ស្កាត់បទល្មើស - CNC News
ក្រសួងមហាផ្ទៃពង្រីកគម្រោងនគរបាលនិងសហគមន៍នៅទូទាំងប្រទេសបញ្ជ្រៀបការយល់ដឹងពីការបង្ការនិងទប់ស្កាត់បទល្មើស
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃពង្រីកគម្រោងនគរបាលនិងសហគមន៍នៅទូទាំងប្រទេសបញ្ជ្រៀបការយល់ដឹងពីការបង្ការនិងទប់ស្កាត់បទល្មើសនៅមូលដ្ឋានដោយឃើញពីការរីកចម្រើនប្រកបដោយគុណភាព របស់គម្រោងនគរបាល និងសហគមន៍ បន្ទាប់ពីបានដាក់ឲ្យអនុវត្តជំហ៊ានដំបូងនៅខេត្ដចំនួន៣ កាលពីពាក់កណ្ដាលឆ្នាំ២០១៦នោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យក្រសួងពង្រីកគម្រោងនគរបាលនិងសហគមន៍នៅទូទាំងប្រទេស ដើម្បីបញ្ជ្រៀបបន្ថែមទៀតក្នុងការយល់ដឹងអំពីការបង្ការ និងទប់ស្កាត់បទល្មើសនៅក្នុងមូលដ្ឋាន។

ឯកឧត្តមនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨នេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលក្នុងការដឹកនាំ និងការអនុវត្តការងារនគរបាល និងសហគមន៍ទូទាំងប្រទេសដំណាក់កាលដំបូង ត្រីមាសទី១ ឆ្នាំ២០១៨បានឲ្យដឹងថា គម្រោងនគរបាល និងសហគមន៍នេះ គឺជាការឧបត្ថម្ភគាំទ្រ ពីសំណាក់រដ្ឋាភិបាលប្រទេសអូស្ដ្រាលី ដើម្បីជួយឲ្យមន្ដ្រីនគរបាលប៉ុស្ដិ៍ចេះពីនីតិវិធីនេះការធ្វើការ បង្ខិតនគរបាលឲ្យទៅជិតប្រជាពលរដ្ឋ និងសហការល្អជាមួយមេភូមិ មេឃុំ ចៅសង្កាត់ ដើម្បីរួមគ្នាជាកម្លាំងពិភាក្សាជាគំនិត រៀបចំផែនការ ទប់ស្កាត់និងបង្ក្រាបបទល្មើសនៅតាមសហគមន៍។

បើតាមឯកឧត្តមនាយឧត្តមសេនីយ៍រូបនេះដដែលបានបន្តទៀតថា សម្រាប់ឃុំសង្កាត់ ដែលមានបទល្មើសកើតឡើង គឺកម្លាំងនគរបាលបានបង្ក្រាបដោយមានប្រសិទ្ធភាពផងដែរ ដោយសារប្រជាពលរដ្ឋចូលរួមប្រាប់ព័ត៌មាន និងឲ្យតម្រុយមកសមត្ថកិច្ចជាដើម។
គម្រោងនគរបាលនិងសហគមន៍ដែលហៅកាត់ថា នេះគឺជាជំនួយរបស់រដ្ឋាភិបាលអូស្ដ្រាលីនេះ មានរយៈពេល៣ឆ្នាំ ដោយបានអនុវត្តតាំងពី ពាក់កណ្ដាលឆ្នាំ២០១៦ ក្រោមទឹកប្រាក់ប្រមាណ៤លានដុល្លារអូស្ដ្រាលី ដែលគម្រោងនេះមិនផ្ដោតទៅលើការទិញសម្ភារៈ ឬឧបករណ៍អ្វីនោះទេដោយផ្ដោតទៅលើការដឹកនាំការបង្រៀន និងការបើកវគ្គបណ្ដុះបណ្ដាលតែប៉ុណ្ណោះ៕


អត្ថបទ៖ឃឹម វិសាល

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation