ប្រជាពរដ្ឋចំនួន១០នាក់ នៅក្នុងឃុំខុនរ៉ង ពុលនំបញ្ចុក
| ព័ត៌មានជាតិ
SHARE

ប្រជាពលរដ្ឋនៅក្នុងឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ចំនួន១០នាក់ មានអាការ:ឈឺក្បាល វិលមុខ និង ក្អួតចង្អោរយ៉ាងខ្លាំង ក្រោយពីពួកគាត់ហូបនំបញ្ចុកដែលគេដឹកលក់នៅតាមផ្ទះ។ប្រជាពលរដ្ឋទាំងនោះត្រូវបានគេបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកបរិបូរណ៍ ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងជិត១១ព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ នៅក្នុងឃុំខុនរ៉ង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។

លោកវេជ្ជបណ្ឌិតប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានអោយដឹងថា ក្នុងចំណោមជនរងគ្រោះទាំង១០នាក់
មានក្មេងអាយុក្រោម៥ឆ្នាំចំនួន៣នាក់ផងដែរ ប៉ុន្តែមិនធ្ងន់ធ្ងរទេ អ្នកជំងឺទាំងនោះពួកគាត់បានធូរស្រាលជាបណ្តើរៗហើយ ដោយសារក្រុមគ្រូពេទ្យយកចិត្តទុកដាក់ជួយសង្គ្រោះបានទាន់ពេលវេលា ។
លោកប្រាក់ វ៉ុន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានអនាម័យក្នុងការរស់នៅ ដូចជាហូបស្អាត ផឹកស្អាតជានិច្ច៕ ដោយ៖ហ៊ឹង ចូច


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation