អាកាសធាតុក្តៅខ្លាំងបង្កការលំបាកដល់ប្រជាពលរដ្ឋ ជាពិសេសលើស័យកសិកម្ម
| ព័ត៌មានជាតិ
SHARE

បាត់ដំបង៖ ស្ថានភាពអាកាសធាតុអាក្រក់នារដូវប្រាំងនេះបានអូសបន្លាយពេលយូរគ្របដណ្តប់មកលើប្រទេសកម្ពុជា ក្នុង នោះខេត្តបាត់ដំបង ក៏បានជួបនឹងស្ថានភាពអាកាសធាតុក្តៅដែលមិនធ្លាប់មាននាពេលកន្លងមកនេះផងដែរ ដែលបាន បង្កឲ្យមានការលំបាកខ្លាំងដល់ ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋទាំងនៅទៅប្រជុំជននិងជនបទនានា ។ ស្ថានភាពអាកាសធាតុក្តៅខ្លាំងនេះហើយ បានធ្វើឲ្យការធ្វើចរាចរណ៍ទៅមករបស់ប្រជាពលរដ្ឋនៅតាមដងផ្លូវនានាមានស្ថានភាពស្ងប់ស្ងាត់មិនសូវមមាញឹកខ្លាំងដូចពេលមុនៗឡើយ ជាពិសេសចាប់ពីពេលរសៀលតទៅ ហើយដំណាំរួមផ្សំរបស់ប្រជាកសិករក៏ត្រូវក្រៀមសិ្វត ផលក៏មានចំនួនតិច ជាងមុនផងដែរ ។

អ្នកមីង ឈួម រៀប រស់នៅភូមិបត់សាលា ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ក្នុងពេលដែលកំពុងតែ ដើរបេះបោច ដំណាំម្រះ និងបន្លែផ្សេងៗទៀត ដែលគាត់បានដាំនៅសល់ពីការបំផ្លិចបំផ្លាញដោយសារអាកាសធាតុក្តៅខ្លាំងនោះ បានបញ្ជាក់ថា ដំណាំក្នុងចំការរបស់គាត់ត្រូវខូចខាតអស់មួយចំនួនទៅហើយ ដោយសារតែខ្វះខាតទឹកសម្រាប់ស្រោចស្រព ។ អ្នកមីង បានបញ្ជាក់ទៀតថា ក្នុងចំការរបស់គាត់មានដាំល្ពៅ ម្រះ និងត្រឡាចជាដើម តែផលហុចឲ្យមានចំនួនតិចតួចបំផុត ធ្វើឲ្យខាតថ្លៃដើមផលិតមិនមែនសម្រាប់អ្នកមីងប៉ុណ្ណោះទេ តែសម្រាប់អ្នកដាំដំណាំបន្លែក្នុងភូមិដូចគ្នា ក៏ មានការខាតបង់ដែរ ។

បើទោះបីជាស្ថានភាពអាកាសធាតុក្តៅបែបនេះក្តី តែសម្រាប់អ្នកមីង ឈួម រៀប រួមជាមួយនិងប្រជាកសិករនៅក្នុងភូមិ ជាមួយគ្នានេះដែរ នៅតែបន្តការដាំដុះដំណាំរួមផ្សំនេះជាបន្តទៀត ដោយសារតែឈានចូលដល់ដើមខែឧសភានេះ មានរបបទឹកភ្លៀងមកខ្លះៗហើយ នេះបើប្រៀបធៀមជាមួយនឹងរយៈពេល១ខែឬពីរខែមុន ។

សូមបញ្ជាក់ថា រហូតមកដល់នឹងពេលនេះ សកម្មភាពនៃការងារបង្កបង្កើនផលស្រូវរបស់ប្រជាកសិករនៅទូទាំងខេត្តបាត់ដំបង មិនទាន់ដំណើរការនៅឡើយទេ ដោយសារតែអាកាសធាតុក្តៅពេក រួមផ្សំជាមួយនឹងរបាយទឹកភ្លៀងមិនទាន់គ្រប់គ្រាន់ គឺមានតែភ្លៀងកក់ខែបន្តិចបន្តួចប៉ុណ្ណោះ ហើយពេលភ្លៀងកក់ខែម្តងៗ តែងតែនាំមកនូវខ្យល់ កន្រ្តាក់បោកបក់ខ្លាំងមកបំផ្លាញ ទ្រព្យសម្បតិ្តរបស់ប្រជាពលរដ្ឋបង្កឲ្យមានហានិភ័យដល់ជីវិតមនុស្ស និងរងរបួសធ្ងន់ស្រាលជាបន្តបន្ទាប់ ហើយសម្រាប់ ប្រជាកសិករដាំដំណាំបន្លែរួមផ្សំនៅតែបន្តការងារដាំដុះបន្តទៀត ដើម្បីរកប្រាក់ចំណូលក្នុងគ្រួសារបន្ថែម បើទោះបីជាស្ថានភាព ធម្មជាតិមិនមានអំណោយផលនិងអនុគ្រោះដល់មនុស្សលោកយ៉ាងណាក៏ដោយ តែជីវិតកសិករនៅតែខិតខំតស៊ូ ដើម្បីជីវភាព រស់នៅរបស់ខ្លួនមានលក្ខណៈល្អប្រសើរផងដែរ ៕ ដោយ៖ឡាច សុគន្ធារី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation