ថ្នាក់ដឹកនាំខេត្តចំនួនបីរូប ទទួលបានការប្រោសប្រទាន គ្រឿងឥស្សរិយយស និងមេដៃពីព្រះមហាក្សត្រ
| ព័ត៌មានជាតិ
SHARE

យោងតាមព្រះរាជក្រឹត្យ ដែលCNCទទួល នារសៀលថ្ងៃនេះ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រកម្ពុជា នៅថ្ងៃនេះ បានចេញព្រះរាជក្រឹត្យ ប្រោសព្រះរាជទាន គ្រឿងឥស្សរិយយស ជាតូបការដល់ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ។

ចំនែកឯ គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍ ដល់ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប។ រីឯ គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេនា ដល់ឯកឧត្តម អ៉ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប។

យោងតាមព្រះរាជក្រឹត្យ បញ្ជាក់ថា ការប្រោសប្រទានគ្រឿងឥស្សរិយយស ពីព្រះមហាក្សត្រ ធ្វើឡើងបន្ទាប់ពីមានសេចក្តីក្រាបបង្គំទូលថ្វាយ ពីសម្តេចតេជោ ហ៊ុន សែន។

សូមជំរាបថា គ្រឿងឥស្សរិយយស ជាតូបការ គឺជាគ្រឿងគ្រឿងឥស្សរិយយស ខ្ពស់បំផុតរបស់ព្រះរាជាណាចក្រកម្ពុជា ដែលប្រោសប្រទាន ដោយព្រះមហាក្សត្រ ឬប្រមុខរដ្ឋស្តីទី ចំពោះពលរដ្ឋ ឥស្សរជនជាតិ ឬអន្តរជាតិ ដែលមានគុណបំណាច់ ដ៏ធំធេង ក្នុងការបំរើជាតិ សាសនា ព្រះមហាក្សត្រ។ ចំនែកឯ មន្រ្តី២រូបទៀត ទួលបានក្នុងលំដាក់ថ្នាក់ ជាបន្តបន្ទាប់មកទៀត។សូមបញ្ជាក់ទៀតថា គ្រឿងឥស្សរិយយសនេះ មានតម្លៃ និងត្រូវបានចរិកទុក ក្នុងទំព័រប្រវត្ថិសាស្រ្តកម្ពុជា៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation