អគារសិក្សា៥ ខ្នង រួមនឹងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតនៃគម្រោង “មិត្ដសម្លាញ់ផ្លូ​វសូត្រ” ដាក់ឱ្យប្រើប្រាស់នៅខេត្តព្រះសីហនុ
| ព័ត៌មានជាតិ
SHARE

ខេត្តព្រះសីហនុ ៖នៅសាលាបឋមសិក្សា ចំការកៅស៊ូ(ឃ្លាំងលើ) ស្ថិតក្នុងភូមិ១ សង្កាត់លេខ១ ក្រុង ខេត្ដព្រះសីហនុ ឯកឧត្ដម ពិត ចំណាន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡាបាន អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា “មិត្ដសម្លាញ់ផ្លូ​វសូត្រ” ដែលមានអគារ៥ខ្នង ស្នើនឹង ២៥បន្ទប់ បង្គន់អនាម័យ ២០ អណ្ដូងទឹក និងបណ្ដាញទឹកស្អាត ដែលចំណាយថវិកា ៤សែនដុល្លារ។

នៅក្នុងឱកាសនោះ លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ បានធ្វើរបាយការណ៍ដោយលើកឡើងថាបច្ចុប្បន្ន អគារសិក្សាសរុបចំនួន ២២៤ខ្នង ស្មើ ១.៤១៨បន្ទប់ ក្នុងនោះមានអគារ ៩៤ខ្នង ស្មើ ១.០០៧បន្ទប់ ដែលឧបត្ថម្ភដោយសម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ នាពេលនេះ មន្ទីរអប់រំ យុវជន និងកីឡា ខេត្ដព្រះសីហនុ បានទទួលអគារសិក្សាថ្មីចំនួន ៥ខ្នង ស្មើ ២៥បន្ទប់ បន្ថែមទៀត ពីមូលនិធិប្រទេសចិន ដើម្បីសន្ដិភាព និងការអភិវឌ្ឍសម្រាប់បំពេញបន្ថែមតម្រូវការរបស់សិស្សា នុសិស្ស ក្នុងនោះ ក្រុងព្រះសីហនុមាន ២ខ្នង ស្មើ ១០បន្ទប់ ស្រុកព្រៃនប់ ១ខ្នង ស្មើ ៥បន្ទប់ និងស្រុកកំពង់សីលា ២ខ្នង ស្មើ ១០បន្ទប់ ដែលត្រូវបានប្រារព្ធពិធីសម្ពោធរួមជាផ្លូវការនៅ សាលាបឋមសិក្សាចំការកៅស៊ូ(ឃ្លាំងលើ)។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្ដម ពិត ចំណាន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ថ្លែងថា រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ដែលបានថែរក្សាចំណងសាមគ្គីភាពដ៏រឹងមាំ និងយូរអង្វែងរវាងប្រទេសទាំងពីរ កម្ពុជា-ចិន រហូតដល់ក្លាយ ទៅជាដៃគូយុទ្ធសាស្រ្ដគ្រប់ ជ្រុងជ្រោយ និងបានចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្ដិការស្ដារ និងអភិវឌ្ឍប្រទេសកម្ពុជា លើគ្រប់វិស័យ រួមទាំងវិស័យអប់រំ ដែលមានដូចជាអគារសិក្សា និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀតផងដែរ។ កិច្ចការនេះ បានជួយដល់រាជរដ្ឋា ភិបាលកម្ពុជា ក្នុងការចាប់ផ្ដើមអនុវត្ដវិធានការថ្មីៗ ពាក់ព័ន្ធនឹងវិស័យអប់រំនៅកម្ពុជា ក្នុងស្មារតីនេះ ក្រសួងអប់រំ យុវជន និងកីឡា បាននឹងកំពុងអនុវត្ដការងាររបស់ខ្លួនដោយឥត ងាករេក្នុងគោលបំណងឱ្យកុមារគ្រប់គ្នាបានចូលរៀន ដើម្បីធានា បាននូវសមធម៌ចំពោះការអប់រំ និងធ្វើឱ្យកាន់តែប្រសើរឡើងទាំង គុណភាព និងប្រសិទ្ធភាពនៃសេវាអប់រំ ព្រមទាំងអភិវឌ្ឍន៍សមត្ថភាពរបស់គ្រឹះស្ថានអប់រំ និងសមត្ថភាពបុគ្គលិសិក្សា។

ឯកឧត្ដម បន្តថា ក្នុងវិស័យអប់រំ រដ្ឋាភិបាលប្រជាមានិតចិន បានផ្តល់អាហា រូបករណ៍ដល់និសិ្សតកម្ពុជា ទាំងកម្រិតបឋម និងមធ្យម បច្ចេកទេសតាំងតែពីទស្សវត្ស៦០ ចាប់តាំងពីឆ្នាំ១៩៩៨ ដល់បច្ចុប្បន្ន រដ្ឋាភិបាលចិន បានផ្ដល់អាហារូបករណ៍ថ្នាក់បណ្ឌិត បរិញ្ញា បត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ បន្ថែមទៀត ដល់និស្សិតកម្ពុជាជាច្រើននាក់ មិនតែប៉ុណ្ណោះ រដ្ឋាភិបាលប្រជាមានិតចិន តាមរយៈ មូលនិធិ ដើម្បីសន្ដិភាព និងការអភិវឌ្ឍ បានជួយសាងសង់អគារសិក្សា ព្រមទាំងត បណ្ដាញទឹក ភ្លើង និងបំពាក់គ្រឿងសង្ហារិម តុ កៅអី កុំព្យូទ័រ ម៉ាស៊ីនព្រីនស៍ ម៉ាស៊ីនបញ្ចាំងស្លាយ ប៊ិច សៀវភៅ ជាដើ។ល។ ជូនក្រសួងអប់រំ យុវជន និងកីឡា បាន ៤ដំណាក់កាល មកហើយ ដែលមានទឹកប្រាក់បសរុបជិត ២លាន ដុល្លារសហរដ្ឋអាមេរិកផងដែរ៕ដោយ៖ប៉ៃ សុឃីម


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation