សមត្ថកិច្ចរាជអាវុធហត្ថក្រុងខេមរភូមិន្ទបង្ក្រាបករណីជួញដូរគ្រឿងញៀននិងអាវុធខុសច្បាប់ក្នុងផ្ទះសំណាក់កូលាបជាយដែន
| ព័ត៌មានជាតិ
SHARE

(កោះកុង) ៖ មិនត្រឹមតែ ករណីជួញដូរខុសច្បាប់នូវសារធាតុញៀននោះទេ នឹកស្មានមិនដល់សោះថា ក្មេងស្ទាវម្នាក់នេះឈានដល់ការប្រើប្រាស់អាវុធខុសច្បាប់ ដោយមិនញញើតច្បាប់ ប្រហែលជាអាងអ្វីម៉្យាង។

កាលពីវេលាម៉ោង០៤.៥៥នាទីជិតភ្លឺថ្ងៃទី០៧ មិថុនា ២០១៨ កំលាំងរាជអាវុធហត្ថក្រុងខេមរភូមិន្ទចំនួន០៥នាក់រចេញប្រតិបត្តិការដោយប្រើថយន្ត១គ្រឿងដឹកនាំដោយលោកអនុសេនីយ៍ឯក កាយ ប៊ុន្នីម មេបញ្ចាការអាវុធហត្ថក្រុងខេមរភូមិន្ទក្រោមការចង្អុលបង្ហាញពីមេបញ្ចាការអាវុធហត្ថខេត្តនិងមានការសម្របសម្រួលពីរលោកប៊ូ ប៊ុនហាង ព្រៈរាជអាជ្ញាអមសាលាដំបូងខេត្តកោះកុង កំលាំងអាវុធហត្ថក្រុងបានចុៈបង្រ្កាបករណីជួញដូរខុសច្បាប់នូវសារធាតុញៀននិងករណីកាន់កាប់អាវុធខុសច្បាប់ស្ថិតនៅចំនុចបន្ទប់ជួល(លេខ១៧) ក្នុងផ្ទះសំណាក់ កូលាបជាយដែន ស្តិតនៅភូមិ២ សង្កាត់ស្មាច់មានជយ័ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

ក្នុងកិច្ចប្រតិបត្តិការកំលាំងអាវុធហត្ថបានឃាត់ខ្លួនជនសង្ស័យនិងបានដកហូតវត្ថុតាង ពីឈ្មោៈ កាន់ កុសល ភេទប្រុសអាយុ២៤ឆ្នាំមុខរបរមិនពិតប្រាកដមានទីលំនៅភូមិស្ទឹងវែងសង្កាត់ស្ទឹងវែងក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។


តាមរបាយការណ៍របស់សមត្ថកិច្ចអាវុធហត្ថក្រុងខេមរភូមិន្ទបានអោយដឹងថា វត្ថុតាងដែលអាវុធហត្ថធ្វើការដកហូតរួមមាន÷
-ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន៣កញ្ចប់តូច និង២កញ្ចប់ធំ សរុបទម្ងន់៣.៩២ក្រាម
-អាវុធខ្លីប្រភេទ(K59)គ្មានលេខគ្រាប់ចំនួន០៦គ្រាប់ បង់០១
-ជញ្ចីងថ្លឹងថ្នាំញៀន០១
-ថង់សំរាប់ច្រកមួយចំនួន
-រថយន្តកាមរីឆ្លាម ពណ៌ទឹកមាសពាក់ស្លាកលេខព្រះសីហនុ 2A1248 ១គ្រឿង
-សម្ភារៈសំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន
-ទូសព្ទ័ដៃម៉ាកអាយហ្វូនពណ៌ស១គ្រឿង
-ខ្នោៈដៃ១
-ប្រាក់រៀលចំនួន៧២.០០០រៀល
-អត្តសញ្ញាណបណ្ណ័សញ្ចាតិខ្មែរចំនួនពីរ
-កាបូបស្ពាយចំនួន១
-ជញ្ចៀនពណ៌ទង់ដែងចំនួន១ និងស្រោមកាំភ្លើង១។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងខាងលើត្រូវបានកំលាំងជំនាញបញ្ចូនមកអាវុធហត្ថខេត្ត ចាត់ការបន្តតាមនិតិវិធី៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation