យុទ្ធនាការភ្នំពេញស្អាត បានបិទបញ្ចប់ក្រោយពីធ្វើសកម្មភាពពេញមួយខែវិច្ឆិកា
| ព័ត៌មានជាតិ
SHARE

​យុទ្ធនាការភ្នំពេញស្អាតឆ្នាំ២០១៩ ដែលជាយុទ្ធនាការអប់រំផ្នែកបរិស្ថានស្អាត និងបញ្ហា កាកសំណល់ ការការពារ បរិស្ថាន និងសោភណភាពទីក្រុង ហើយបានធ្វើសកម្មភាពពេញមួយ ខែវិច្ឆិកានេះ បានបិទបញ្ចប់យុទ្ធនាការហើយនៅកាលពីល្ងាចថ្ងៃទី២៩ ខែវិច្ឆិកានេះ។

ពិធីបិទយុទ្ធនាការភ្នំពេញស្អាតឆ្នាំ២០១៩និងការប្រកាសពានរង្វាន់គម្រោងទស្សនាទាន សាលា ស្អាតធ្វើឡើងរួមគ្នាដោយមានការចូលរួមជាកិត្តិយសពីភាគីពាក់ព័ន្ធមួយចំនួនមានដូចជាតំណាងរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា តំណាងរដ្ឋមន្ត្រីក្រសូងបរិស្ថាននិង សហស្ថានិកគម្រោងស្អាត ព្រមទាំងលោកគ្រូអ្នកគ្រូ សិស្សានុសិស្សមកពីសាលាផ្សេងៗចូលរួមផងដែរ។

បើតាមប្រធានគម្រោងស្អាតឆ្នាំ២០១៩ អ្នកស្រី ប៉ុន សោភ័ណ បានបញ្ជាក់ថា សម្រាប់ឆ្នាំទី៣នៃ យុទ្ធនាការនេះ បានដាក់ចេញនូវគម្រោងផែនការសកម្មភាពជាច្រើន ក្នុងនោះក៏បានផ្តោតជា ចម្បង ទៅលើការអប់រំនៅតាមសាលារដ្ឋនិងឯកជននិងការបញ្ជ្រាបសារអប់រំជាដើម ក្នុងនោះក៏មានដាក់ឲ្យមានការប្រលងប្រជែងទស្សនាទានសាលា ស្អាតនៅតាមសាលារៀនផ្សេងៗផងដែរ តាមរយៈសកម្មភាពទាំងនេះសង្ឃឹមថា សាធារណៈជនអាចយល់ដឹង ពីការថែរក្សា និងការពារបរិស្ថានប្រកបដោយប្រសិទ្ធភាពនិងនិរន្តរភាព។អ្នកស្រី ប្រធានគម្រោងស្អាតឆ្នាំ២០១៩ បានបន្ថែមថា “យុទ្ធនាការភ្នំពេញស្អាត” គឺផ្តោតទៅលើការផ្លាស់ប្តូរឥរិយាបថ តាមរយៈការអប់រំ និង ផ្សព្វផ្សាយក្នុងការគ្រប់គ្រង កាកសំណល់ក្នុងប្រទេសកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញ ក្រោមពាក្យស្លោក៖ សំរាមមិនធ្លាក់ដល់ដី ភ្នំពេញកាន់តែប្រពៃ។

សូមជម្រាបថា «យុទ្ធនាការភ្នំពេញស្អាត ” នេះធ្វើឡើងរៀងរាល់ឆ្នាំ ក្នុងអំឡុងខែ វិច្ឆិកា ដែលត្រូវ យុទ្ធនាការ នេះ បានប្រសិទ្ធនាមថាជា “ខែស្អាត»។ ហើយឆ្នាំនេះ គឺជាឆ្នាំទី៣នៃ យុទ្ធនាការភ្នំពេញ ស្អាត ដែលបានប្រព្រឹត្តឡើងពេញមួយខែវិច្ឆិកា ត្រូវបានអនុវត្តដោយ អ្នកស្ម័គ្រចិត្ត ដោយមានការ ចូលរួម ពី «យុវជនសុឆន្ទៈស្អាត” ចំនួនជាង១០០នាក់។ បន្ថែមពីនេះ គម្រោង «ភ្នំពេញស្អាត» ក៏ទទួលបានកិច្ចសហការរវាងក្រសួងពាក់ព័ន្ធ រួមមាន៖ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍, គណៈកម្មាធិការជាតិ វាយតម្លៃទីក្រុងស្អាត ,ក៏ដូចជា រដ្ឋបាលរាជធានីភ្នំពេញជាដើម។

​គួរបញ្ជាក់ថា នៅចុងបញ្ចប់នៃកម្មវិធីក៏មានការប្រគល់ពានរង្វាន់ជ័យលាភីគម្រោងទស្សនាទានសាលា ស្អាត និងលិខិតសរសើរជូនដល់ប្រធានមន្ទីរ លោកគ្រូ អ្នកគ្រូដែលជាជនបង្គោលនិងសាលាដែលបានចូលរួមប្រកួតប្រជែងក្នុងកម្មវិធីទស្សនាទានសាលា ស្អាត នេះផងដែរ៕អត្ថបទ​៖ ម៉ៅ នរិទ្ធិយ៉ា​


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation