ប្រវត្តិទិវាពលកម្មអន្តរជាតិ១ឧសភា ខួប១៣៣ឆ្នាំ
| ព័ត៌មានជាតិ
SHARE

នៅចុងសតវត្សរ៍ឆ្នាំ១៨ រហូតដល់ពាក់កណ្ដាលសតវត្សរ៍ឆ្នាំ១៩ ជាយុគសម័យដែលមានការរីកចម្រើនខាងផ្នែកឧស្សាហកម្ម។ ចំណែក ឯពលករនៅអាមេរិកមានការចូលរួមកាន់តែច្រើនឡើងនៅក្នុងចលនាសហជីព ដើម្បីធ្វើការចរចាជាសមូហភាពស្វែងរកផលប្រយោជន៍ជូនសមាជិករបស់ពួកគេ។ លក្ខខណ្ឌការងាររបស់កម្មករគឺមានសភាពយ៉ាប់យឺនក្រៃលែង សុខភាពនិងសុវត្ថិភាពនៅកន្លែងធ្វើការមិនអំណោយផលពិសេសអ្នកធ្វើការនៅតាមរោងចក្រ និងអណ្ដូងរ៉ែ ប្រាក់ឈ្នួលថោក ការងារប្រចាំថ្ងៃចាប់ពី១០ម៉ោងទៅ១៦ម៉ោងជាដើម។

ឆ្នាំ១៨៨២ ព្រឹត្ដិការណ៍ធំៗជាច្រើននៅក្នុងចលនាពលករអាមេរិកកើតឡើងជាហូរហែ ដើម្បីទាមទារកំណត់ស្ដង់ដារការងារ។ថ្ងៃសៅរ៍ ទី១ ខែឧសភា ឆ្នាំ១៨៨៦ កម្មកររាប់ម៉ឺននាក់បានដើរចេញពីកន្លែងធ្វើការប្រហែលជា១៣០០កន្លែងនៅទូទាំងសហរដ្ឋអាមេរិក ប្រារឰ ទិវាពលកម្មនៅក្នុងប្រវត្ដិសាស្ដ្រ។ ចលនាដ៏សំខាន់គឺកើតឡើងនៅទីក្រុងឈីកាហ្គោ (Chicago) នៃរដ្ឋអ៊ីលីណយ (Illinois) ទាមទារធ្វើការ មួយថ្ងៃត្រឹមតែ៨ម៉ោង។

មានកម្មករប្រហែល៤ម៉ឺននាក់ធ្វើកូដកម្មជាមួយអ្នកអាណាធិបតេយ្យនិយមនៅក្បួនខាងមុខនៃក្រសែភ្នែកសាធារណៈ ជនបានថ្លែងយ៉ាងម៉ឺងម៉ាត់ និងប្រកបដោយមនោគមវិជ្ជាប្រាប់ពីសកម្មភាពត្រង់ៗចារឹកជាបដិវត្ដន៍ អ្នកអាណាធិបតេយ្យនិយម និង ភាពអាណាធិបតេយ្យនិយមត្រូវបានទទួលនូវការគោរពពីពលករនានា តែធ្វើឱ្យពួកនាយទុនស្អប់យ៉ាងខ្លាំង។ ថ្ងៃបន្ទាប់មក កម្មកររាប់រយពាន់ នាក់បានចេញធ្វើបាតុកម្ម ប៉ុន្ដែនៅទីក្រុង Chicago អំណាចច្បាប់ និងបទបញ្ជាបានក្លាយទៅជាការគាបសង្កត់ទៅលើបាតុករ។

ថ្ងៃបន្ទាប់ ទី៤ ខែឧសភា ក្បួនបាតុកម្មមួយរៀបចំឡើងនៅទីលាន Haymarket Square ធ្វើការតវ៉ាអំពីអំពើហិង្សា ដែលបង្ក ឡើងដោយប៉ូលិស។ ប៉ូលិសបានបង្ខំឱ្យបាតុករធ្វើការបំបែកគ្នា រំពេចនោះគ្រាប់បែកមួយគ្រាប់បានចោលចូលមកក៏ផ្ទុះឡើង ធ្វើឱ្យមន្ដ្រីប៉ូលិសម្នាក់បានស្លាប់។ មានប៉ូលិសចំនួន៦០នាក់ និងជនស៊ីវិលចំនួន២០០នាក់ត្រូវទទួលរងរបួសនៅក្នុងហេតុការណ៍ហិង្សានោះ។ ជាសរុបមានប៉ូលិស ចំនួន១នាក់បានស្លាប់ភ្លាមៗ និង៧នាក់ទៀតស្លាប់នៅថ្ងៃបន្ទាប់។

ចំណែកជនស៊ីវិលបានស្លាប់ចំនួនពី៧-៨នាក់ ថ្នាក់ដឹកនាំសហជីពចំនួន៨នាក់ ដែលក្នុងនោះមានតែ៣នាក់ប៉ុណ្ណោះនៅកន្លែងកើតហេតុ ត្រូវបានគេចាប់កាត់ទោសឱ្យជាប់ពីបទធ្វើមនុស្សឃាត និងកាត់ទោសដាក់គុកអស់មួយជីវិតចំនួន៣នាក់ និងប្រហារជីវិតដោយព្យួរកចំនួន៤នាក់ មានតែម្នាក់ប៉ុណ្ណោះដែលត្រូវបានចាត់ទុកថាជាករណីលើកលែង។

គួរជំរាបថា ប្រសិនបើមិនការការតវ៉ាទ្រង់ទ្រាយធំនៅក្នុងទីក្រុង Chicago ថ្ងៃទី០១ ឧសភា ឆ្នាំ១៨៨៦ ថ្ងៃទិវាពលកម្មអន្តរជាតិ ០១ ឧសភានេះដែរ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation