សម្ដេចតេជោ បានមានប្រសាសន៍មុខកម្មករថា កាលពីថ្មីៗនេះមានអ្នកនយោបាយបានលើកឡើងថា កម្មករកម្មការនីនឹងចាប់ពូក៏ប៉ុន្តែនៅពេលនេះពិតជាចាប់មែន ចាប់ឱប ចាប់ថើប
| ព័ត៌មានជាតិ
SHARE

នេះជាថ្លែងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០១ ឧសភា ២០១៩នេះ ក្នុងឱកាសដែលសម្តេចតេជោអញ្ជើញអបអរសាទរខួប១៣៣ឆ្នាំ នៃទិវាពលកម្មអន្តរជាតិ១ឧសភា និងអញ្ជើញទៅស្រស់ស្រូបអាហារសាមគ្គី និងរាំលេងកម្សាន្តជាមួយកម្មករ និយោជិតនៅរោងចក្រយីដាប្រមាណ ៣ពាន់៧០០នាក់ ស្ថិតនៅភូមិឫស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សម្ដេចអគ្គមហាសេនាបតីជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា ថ្ងៃនេះពិតជាមានការរីករាយជួបជុំជាមួយនិងក្មួយៗកម្មករកម្មការិនីនៅក្នុងរោងចក្រយីដាដែលមានកម្មករកម្មការិនីជិត៤ពាន់នាក់ចូលរួម។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា នេះជាលើកទី ២សម្រាប់ទិវាពលកម្មអន្តរជាតិខួបលើកទី ១៣៣ ដែលយើងជួបគ្នារាំសប្បាយ និងពិសារអាហារសាមគ្គី។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្តថា សូមអរគុណចំពោះក្មួយៗដែលបានចូលរួម ហើយថ្ងៃនេះជាថ្ងៃដែលធ្វើឱ្យយើងសប្បាយរីករាយ។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍នៅចំពោះមុខកម្មករថា កាលពីថ្មីៗនេះមានអ្នកនយោបាយបានលើកឡើងថា កម្មករកម្មការនីនឹងចាប់ពូក៏ប៉ុន្តែនៅពេលនេះពិតជាចាប់មែន គឺចាប់ឱប ចាប់ថើប ។

ដើម្បីជាការលើកទឹកចិត្តដល់កម្មករ កម្មការិនី ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញវិស័យឧស្សាហកម្មរបស់កម្ពុជានោះ សម្តេចតេជោ ហ៊ុន សែន ក្នុងរយៈពេលជិតពីរឆ្នាំចុងក្រោយនេះ ពោលចាប់ពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ មកទល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ បានចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតចំនួន ៦៦លើក មានកម្មករ និយោជិតសរុបជិត ៩៥ម៉ឺននាក់ បានចូលរួមក្នុងកិច្ចសំណេះសំណាលនេះ។

តាមរយៈដំណើរចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតជាបន្តបន្ទាប់នេះ សម្តេចតេជោ ហ៊ុន សែន បានដោះស្រាយបញ្ហាប្រឈមជាច្រើនរបស់កម្មករ និយោជិត ហើយបាននាំមកនូវអត្ថប្រយោជន៍ជាច្រើនទៀត ធានាដល់សិទ្ធិពលកម្ម និងលើកកម្ពស់ជីវភាពរបស់ពួកគេឱ្យកាន់តែប្រសើរ។

តាមរយៈសកម្មភាពខាងលើនេះ ត្រូវបានគេមើលឃើញថា ជាការយកចិត្តទុកដាក់ខ្ពស់មួយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ទៅលើសិទ្ធិពលកម្ម និងជីវភាពរបស់កម្មករ និយោជិត ហើយក៏ជាការលើកកម្ពស់វិស័យឧស្សាហកម្មដែលជាកម្លាំងជំរុញសេដ្ឋកិច្ចរបស់កម្ពុជាដ៏សំខាន់។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៨កន្លងទៅក្នុងថ្ងៃប្រារព្ធទិវាពលកម្មអន្តរជាតិ១ឧសភា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញផ្តល់កម្លាំងចិត្តកម្មករ និយោជិត ដោយបានអញ្ជើញទៅហូបអាហារសាមគ្គី និងរាំលេងកម្សាន្តជាមួយកម្មករ និយោជិតនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញផងដែរ៕អត្ថបទ ៖ហ៊ន សុភ័ក្រ
រូបភាព ៖ អេង សុគុណ និង លឹម មុនី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation