ឯ.ឧ ផៃស៊ីផាន ៖ តំណែងជាអនុប្រធាននៃមហាសន្និបាតអង្គការសហប្រជាជាតិ គឺជាមុខមាត់ថ្មីក្នុងប្រត្តិសាស្រ្តរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ
| ព័ត៌មានជាតិ
SHARE


(ភ្នំពេញ)៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី ០៧ មិថុនានេះថា ព្រះរាជាណា ចក្រកម្ពុជា និងប្រទេសចំនួន១៥ផ្សេងទៀត មកពីក្រុមប្រទេសតំបន់ផ្សេងៗ ត្រូវបាន ជ្រើសតាំងឲ្យធ្វើជាអនុប្រធានរួមជាមួយ ប្រទេសសមាជិកអចិន្រ្តៃយ៍ទាំង៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៃសម័យប្រជុំលើកទី៧៣ របស់មហាសន្និបាត អង្គការសហប្រជាជាតិ សំរាប់អាណត្តិពីខែកញ្ញា ឆ្នាំ២០១៨ ដល់ខែកញ្ញា ឆ្នាំ២០១៩ នៅសាលមហាសន្និបាតនៃទីស្នាក់ការអង្គការ សហប្រជាជាតិ នាទីក្រុងញូវយ៉ក នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨។


ជាមួយមួយនឹងការប្រកាសបែបនេះរបស់ក្រសួងការបរទេស ឯ.ឧ ផៃស៊ីផាន អ្នកនាំពាក្យទីស្តីការគណរដ្ឋមន្ត្រីបាន បញ្ជាក់ថា កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោបានដើរតួសំខាន់នៅក្នុងការងារអង្គការសហប្រជាជាតិដែលជាអង្គការកំពូលពិភពលោក។

ឯ.ឧ ផៃស៊ីផានបន្តថា នេះជាមុខមាត់ថ្មី ជាប្រត្តិសាស្រ្តរបស់កម្ពុជា គឺជាសម្មិទិផលនៃការប្រឹងប្រែងដ៏មានប្រសិទ្ធភាព របស់សម្ដេចតេជោ ដែលនាំកម្ពុជាចេញពីប្រជាជាតិ ដែលទទួលទណ្ឌកម្មពីអង្គការសហប្រជាជាតិនៅក្នុងទសវត្ស៨០ មកកាន់ជាប្រជាជាតិមួយដែលទទួលស្គាល់ពេញលេញនិងគោរពសមត្ថភាពរបស់កម្ពុជា អង្គុយនៅក្នុង ជួរថ្នាក់ដឹកនាំ របស់អង្គការកំពូលពិភពលោកនេះ៕

អត្ថបទ ៖ អោម ចែតច័ន្ទណារ៉ា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation