ក្រសួងកសិកម្ម និងអង្គការ CDRI រៀបចំសិក្ខាសាលា ដើម្បីផ្តល់គំនិតផ្នែកកសិកម្ម ដល់បណ្តាលប្រទេសនៅមហាអនុតំបន់មេគង្គ
| ព័ត៌មានជាតិ
SHARE

​ថ្លែងបញ្ជាក់ក្នុងសិក្ខាសាលានេះលោកបណ្ឌិត ចែម ផល្លា នាយកស្តីទីវិទ្យាស្ថាន CDRI បានបញ្ជាក់ថា គោលដៅរួមនៃការកើតមានសិក្ខាសាលានេះគឺ ក្នុងគោលបំណងលើកកម្ពស់ គុណភាពនៃការកំណត់គោលនយោបាយ និងប្រសិទ្ធភាពក្នុងការអនុវត្តគោលនយោបាយផ្នែកកសិកម្មនិងអភិវឌ្ឍន៍ជនបទ ហើយក្នុងនោះដែរគឺក៏មានជាការជំរុញនៃការចែករំលែកព័ត៌មាន ការផ្លាស់ប្ដូរនូវបទពិសោធន៍ ការស្រាវជ្រាវជារួមនិងការពង្រឹងសមត្ថភាពស្ថាប័នសម្រាប់ ក្រុមផ្ដល់គណិតផ្នែកគោលនយោបាយ និងបណ្ដាញ ផ្សេងៗនិង ការពិភាក្សានៅក្នុងប្រទេសកម្ពុជាវៀតណាមឡាវនិងមីយ៉ាន់ម៉ា។

​គួរបញ្ជាក់អោយដឹងផងដែរថាផងដែរថា បណ្ដាញក្រុមផ្ដល់គំនិតផ្នែកកសិកម្មនិងអភិវឌ្ឍន៍ជនបទ គឺជាគម្រោងបណ្ដាញ ដែលមានគោលដៅបង្កើតឡើងនូវសម្ព័ន្ធមួយ ដែលមានយន្តការធ្វើការសហប្រតិបត្តិការគ្នា ពីអ្នកស្រាវជ្រាវមកពីស្ថាប័នពាក់ព័ន្ធផ្សេងៗក្នុងប្រទេស កម្ពុជា មីយ៉ាន់ម៉ា ឡាវ និងវៀតណាម ដើម្បីឱ្យអាចធ្វើការបញ្ចូលគ្នា ប្រកបដោយប្រសិទ្ធភាព ដើម្បីលើកកម្ពស់គុណភាពគោលនយោបាយផ្នែកកសិកម្មនិងអភិវឌ្ឍន៍ជនបទ និងជួយសម្រួលដល់ការពង្រីក នឹងធ្វើឲ្យមានលក្ខណៈផ្លូវការនិងរបៀបអនុវត្តល្អ ក្នុងការបង្កើតថ្មីនិងបទពិសោធន៍ទទួលបានពី នាទៅវិញទៅមក៕អត្ថបទ៖ គិន ច័ន្ទពុទ្ឋិ










































Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation