សភាកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំសភាអាស៊ី-អឺរ៉ុប លើកទី១១
| ព័ត៌មានជាតិ
SHARE

សភាកម្ពុជាធ្វើនិងធ្វើជាម្ចាស់ នៃកិច្ចប្រជុំសភាអាស៊ី-អឺរ៉ុប លើកទី១១ (ASEP-11) នៅក្នុងឆ្នាំ២០២០។

នៅថ្ងៃនេះ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា និងជាប្រធានគណៈកម្មការ រៀប ចំកិច្ចប្រជុំ ASEP-11 បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធ ផលការងារ មានការចូលរួមពី សមាជិកសមាជិកា រដ្ឋសភា ព្រឹទ្ធសភា ដែលជាសមាជិក គណៈកម្មការរៀបចំនៃកិច្ចប្រជុំគណៈកម្មការរៀបចំនៃកិច្ចប្រជុំ ASEP-11 និងមន្រ្តីសភាទំាងពីរ ដែលជាសមាជិកលេខាធិការដ្ឋានជាតិ ASEP-11 ។

កិច្ចប្រជុំនាឱកាសនេះ បានលើកពីបញ្ហាមួយចំនួនមកពិភាក្សា​ដូច ជា​ ការកំណត់ទីកន្លែងប្រជុំ ASEP-11 ពេលវេលា និងសេវាកម្មមួយចំនួនដែលបម្រើដល់ការប្រជុំ ដូចជាសេវាដឹកជញ្ជូន​ និងការងារបដិសណ្ឋារកិច្ច​។

ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិ ការរដ្ឋសភា និងជាប្រធានលេខាធិការដ្ឋានជាតិ ASEP-11 បានរាយការណ៍ថា មកដល់ពេលនេះលេខាធិការដ្ឋានជាតិ បានបែងចែកការងារ និងបានដាក់ចេញនូវប្រតិទិនការ ងារ ដែលត្រូវអនុវត្តពីខែវិច្ឆិកា​ ឆ្នាំ ២០១៩ ដល់ខែតុលា​ ឆ្នាំ ២០២០ ដែលក្នុងនោះ​ បានព្រាងនូវនិមិត្តសញ្ញាសម្រាប់កិច្ចប្រជុំ ព្រាងលិខតអញ្ជើញ កម្មវិធី ព័ត៌មានទូទៅ និងព្រាងនូវគេហទំព័រ ASEP លើកទី១១ ដែលគ្រោងនឹងដំណើរការ នៅ ក្នុង ខែធ្នូ ខាងមុខនេះ។​

នៅក្នុងកិច្ចប្រជុំនេះ​ មានការចូលរួមមតិ​ យោបល់​ យ៉ាងផុលផុស​ ពីអនុគណៈកម្មការនានា​ នៃគណៈកម្មការរៀបចំនៃកិច្ចប្រជុំ ASEP-11​។

សូមជម្រាបថា សភាកម្ពុជា ទទួលធ្វើម្ចាស់ផ្ទះ កិច្ចប្រជុំ ភាពជាដៃគូសភាអាស៊ី-អឺរ៉ុប ដែលមានឈ្មោះជាភាសាអង់ គ្លេស “Asia-Europe Parlia mentary Partner ship Meeting ហៅកាត់ (ASEP) លើកទី១១ នៅចុងឆ្នាំ២០២០ ខាងមុខ។ ការទទួលធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំ (ASEP) គឺជាផ្នែកមួយ នៃកិច្ចប្រជុំ កំពូលអាស៊ី -អឺរ៉ុប ហៅកាត់ថា ASEM ដែលរាជរដ្ឋាភិបាលកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះនៅចុងឆ្នាំ២០២០ នោះ។ កម្ពុជាបានចូលជាសមាជិក សភាអាស៊ី-អឺរ៉ុប ASEP នៅក្នុងឆ្នាំ២០០៤ នៅទីក្រុងវេរ ប្រទេសវៀតណាម បន្ទាប់ពីចូលជាសមាជិករួចមក សភាកម្ពុជាបានចូលរួមកិច្ចប្រជុំចំនួនពីរលើកផងដែរ គឺ នៅឆ្នាំ២០១២ ក្នុងកិច្ចប្រជុំលើកទី៧ ដែលរៀបចំធ្វើឡើងនៅទីក្រុងវៀងចន្ទ ប្រទេសឡាវ និងកិច្ចប្រជុំ លើកទី១០ នៅឆ្នាំ២០១៨ ដែលរៀបចំធ្វើឡើងនៅទីក្រុងប្រ៊ុសសែល ប្រទេសប៊ែលហ្ស៊ិក៕ អត្ថបទ: វង សុភ័ក្ត្រ



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation