ម្ចាស់ក្រុមហ៊ុនកាហ្វេStarbucks ប្រកាសឈរឈ្មោះ ជាបេក្ខជនប្រធានាធិបតីអាមេរិក នាឆ្នាំ២០២០
| ព័ត៌មានជាតិ
SHARE

យោងតាមការចុះផ្សាយពីវិទ្យុបារាំងRFI លោក Howard Schultz ជាប្រធានក្រុមហ៊ុនលក់កាហ្វេលំដាប់ពិភពលោក Starbucks វ័យ ៦៤ឆ្នាំ បានប្រកាសចូលនិវត្តន៍ហើយ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ និងប្រកាសថា លោកនឹងឈរឈ្មោះជាបេក្ខជនប្រធានាធិបតីអាមេរិក សម្រាប់ការបោះឆ្នោត នៅឆ្នាំ២០២០ ជាមួយគណបក្សប្រជាធិបតេយ្យ។

លោកនឹងប្រជែង ជាមួយប្រធានាធិបតីអាមេរិកសព្វថ្ងៃ គឺលោកត្រាំ នាឆ្នាំ២០២០ខាងមុខនេះ ដែលលោកត្រាំ មកពីគណបក្សសាធារណៈរដ្ឋ។

មហាសេដ្ឋីផ្នែកជំនួញរូបនេះ បញ្ជាក់ថា គោលបំណងចូលរួមក្នុងឆាកនយោបាយនៅអាមេរិក ដោយលោកគ្រាន់តែចង់ធ្វើអ្វីមួយ ដើម្បីជាប្រយោជន៍ដល់ប្រទេសជាតិ ព្រោះរាល់ថ្ងៃនេះ លោកមានការបារម្ភខ្លាំង ពីជោគវាសនាអាមេរិក ទាំងបញ្ហានៅក្នុងប្រទេសផ្ទាល់ និងនៅលើពិភពលោកទាំងមូល។

ជាការកត់សំគាល់ ប្រធានាធិបតីអាមេរិក លោកត្រាំ និងម្ចាស់ក្រុមហ៊ុនកាហ្វេStarbucks ប្រកាសឈរឈ្មោះជាបេក្ខជនប្រធានាធិបតីអាមេរិក នាឆ្នាំ២០២០នោះ សុទ្ឋតែចេញពីមកពីមហាសេដ្ឋីជំនួញ។ ក្រៅពីនេះស្ថាបនិកហ្វេសបុក លោក ម៉ាក់កាបើត ក៏ធ្លាប់មានដំណឹងលេចលឺថា នៅឆ្នាំ២០២០នេះ លោកក៏នឹងអាចចូលរួមឈរឈ្មោះជាបេក្ខជនប្រធានាធិបតីអាមេរិក។ ប៉ុន្តែដំណឹងនេះ ក្រោយមកត្រូវបានលោក ម៉ាក់ កាបើត បដិសេធ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation