ព័ត៌មានជាតិ

ទូតអាមេរិក អបអរសាទរ អង្គការសិល្បៈខ្មែរអមតៈ ដែលរៀបចំបុណ្យសិល្បៈ ដើម្បីសន្តិភាពប្រកបដោយជោគជ័យ

image

ស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជា នាល្ងាចថ្ងៃនេះ បានអបអរសាទរយ៉ាងក្លៀវក្លា ចំពោះអង្គការសិល្បៈខ្មែរអមតៈ ដែលបានរៀបចំបុណ្យសិល្បៈដើម្បីសន្តិភាពប្រកបដោយជោគជ័យ។

ស្ថានទូតអាមេរិក មានមោទនភាព ក្នុងការជួយអង្គការដ៏សំខាន់នេះ នៅក្នុងការអភិរក្សប្រវត្តិសាស្រ្តវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា និងក្នុងការបណ្តុះក្រុមអ្នកសិល្បៈដែលប្រកបដោយថាមពល និងគំនិតថ្មីៗ។

រយៈពេល ១០ ថ្ងៃនៃពិធីបុណ្យនេះមានភាពអស្ចារ្យណាស់! សម្រាប់លោកឯកអគ្គរដ្ឋទូត W. Patrick Murphy ផ្នែកសំខាន់ជាងគេមួយគឺការបញ្ចាំងជាលើកដំបូងនូវពិធីបង្សុកូល ដែលជាស្នាដៃផ្នែកសំឡេងតន្រ្តីដ៏ពីរោះប្រកបដោយការបំផុសអារម្មណ៍យ៉ាងជ្រាលជ្រៅ ទាក់ទងនឹងសម័យខ្មែរក្រហម។ លោកបានមានប្រសាសន៍ថា “ជយោ អង្គការសិល្បៈខ្មែរអមតៈ ដែលធ្វើឲ្យសិល្បៈបន្តមានភាពរស់រវើក! យើងមានមោទនភាពក្នុងការឧបត្ថម្ភបុណ្យសិល្បៈដើម្បីសន្តិភាពនេះ”៕