ព័ត៌មានជាតិ

សម្ដេចតេជោ អញ្ជើញចូលរួមត្បាញក្រមា វែងជាងគេលើពិភពលោក ដើម្បីបំបែកឯតទគ្គកម្ម

image

នាព្រឹកថ្ងៃនេះ បន្ទាប់ពីអញ្ជើញចូលរួម ក្នុងសម័យប្រជុំសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានអញ្ជើញចូលរួមត្បាញក្រមាដែលវែងជាងគេ ដើម្បីបង្ហាញពីការរួបរួមកម្លាំងរបស់ពលរដ្ឋខ្មែរ ក្នុងការបំបែកឯតទគ្គកម្មពិភពលោក។

សូមជំរាបថា ចាប់ពីថ្ងៃបើកទី១៤កុម្ភៈ មកដល់ថ្ងៃទី៧មិថុនាឆ្នាំ២០១៨នេះ មានរយៈពេល១០០ថ្ងៃគត់ ដែលសកម្មភាពត្បាញក្រមានេះ ធ្វើឡើងនៅឯវាលព្រះមេរុហ៍ ដោយមានអ្នកចាប់អារម្មណ៍ទៅចូលរួមជាបន្តបន្ទាប់៕