ប្រទេសក្នុងតំបន់មេគង្គនិងកូរ៉េ សម្រេចបង្កើតក្រុមប្រឹក្សាធុរកិច្ចមេគង្គ-កូរ៉េ ជាផ្លូវការ
| ព័ត៌មានជាតិ
SHARE

(ប៊ូសាន) ៖ នាថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ឧកញ៉ា ហាក់ សុវណ្ណា អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ស្តីពីការបង្កើតក្រុមប្រឹក្សាធុរកិច្ចមេគង្គ-កូរ៉េ ដែលប្រព្រឹត្តទៅនៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉។

ក្រុមប្រឹក្សាធុរកិច្ចមេគង្គ-កូរ៉េនេះ ត្រូវបានឯកភាពរួមគ្នាបង្កើតឡើងដោយសាធារណរដ្ឋកូរ៉េ និង ប្រទេសក្នុងតំបន់ទន្លេមេគង្គ ដូចជា កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ វៀតណាម ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ និង ទំនាក់ទំនងរវាង សារធារណរដ្ឋកូរ៉េ និង ប្រទេសទាំងប្រាំក្នុងតំបន់ទន្លេមេគង្គ បង្កើតឱកាសពាណិជ្ជកម្ម និងវិនិយោគបន្ថែម សម្រាប់សហគមន៍ធុរកិច្ច និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងសុខុមាលភាពប្រជាជន៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation