ក្រសួងចំនួន២ ប្តេជ្ញារួមគ្នា បង្កើនទាំងគុណភាព និងចំនួនស្ត្រី ក្នុងវិស័យមុខងារសារធារណៈ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ ក្រសួងកិច្ចការនារី និងក្រសួងមុខងារសា ធារណៈ បាន​ចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ភាពជាដៃគូ ក្នុងការពង្រឹងសមភាពយេនឌ័រ វិស័យមុខងារសាធារណៈ។ ពិធីចុះហត្ថលេខានេះ ធ្វើឡើង នៅទីស្តីការក្រសួងកិច្ចការនារី ក្រោមអធិបតីភាព លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងឯកឧត្តម ព្រុំ សុខា រដ្ឋលេខាធិការប្រចាំការ​ ក្រសួងមុខងារសារធារណៈ។

បើតាមប្រសាសន៍ លោកជំទាវ គឹម ស៊ីផាត់ រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងឯកឧត្តម ជុក មុន្នី រដ្ឋលេខាធិការក្រសួងមុខងាសាធារណៈ ដែលជាអ្នកចុះហត្ថលេខា លើ MoU នេះ បានបញ្ជាក់ថា តាមរយៈ MoU នេះ ក្រសួងទាំង២ នឹងខិតខំប្រឹងប្រែង ក្នុងការលើកកម្ពស់ស្ត្រី ក្នុងវិស័យមុខងារ សារធាណៈ ដែលមិនត្រឹមតែចំនួននោះទេ តែរួមទាំងចំរាញ់យកនូវស្ត្រី ដែលមានគុណភាព សមត្ថភាពផងដែរ។

លោកជំទាវ អ៊ឹង កន្ថាផាវី នៅក្នុងឱកាសនោះ បានមានប្រសាសន៍ថា នេះគឺជាជំហានថ្មីមួយទៀត បង្ហាញពីការប្តេជ្ញាចិត្តរួមគ្នា និងឈានទៅកាន់ដាក់ចេញ​នូវវិធានការ និងវិធីសាស្ត្រថ្មីៗ ក្នុងការពង្រឹងសមភាពយេនឌ័រ ក្នុងវិស័យមុខងារសាធារណៈ។ លោកជំទាវបន្ថែមថា ក្រសួងទាំងពីរ គឺជាដៃគូដ៏សំខាន់ និងបានសហការគ្នាយ៉ាងជិតស្និទ្ធ នាពេលកន្លងមក ដែលជាបុព្វហេតុនាំឲ្យមានវឌ្ឍនភាព គួរឲ្យកត់សម្គាល់ នៃសមភាពយេនឌ័រ ក្នុងវិស័យមុខងារសាធារណៈ រួមទាំងការចូលរួមរបស់ស្ត្រី ជាមន្ត្រីរាជការ និងភាពជាអ្នកដឹកនាំ។

​ ព្រមជាមួយនោះ ឯកឧត្តម ព្រុំ សុខា បានមានប្រសាសន៍ថា អនុស្សរណៈនាពេលនេះ នឹងជួយឲ្យមន្ត្រីរាជការជាស្ត្រី មិនត្រឹមកាន់តែ មានចំនួនច្រើនប៉ុណ្ណោះទេ ប៉ុន្តែមានគុណភាពផងដែរ។ ឯកឧត្តមបញ្ជាក់ដែរថា បច្ចុប្បន្ន មន្ត្រីរាជការកម្ពុជា ​មានជាង២១ម៉ឺននាក់ ក្នុងនោះមន្ត្រីរាជការជាស្ត្រី មានជាង៤១ភាគរយ៕ អត្ថបទ ៖ សន ពិសិដ្ឋ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation