លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖កម្ពុជាកំពុងក្លាយជាគោលដៅថ្មីដ៏គួរឲ្យចាប់អារម្មណ៍ពីអ្នកវិនិយោគក្នុងស្រុក និងបរទេស
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែមេសានេះ នៅសណ្ឋាគារសូហ្វីតែលលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា អញ្ជើញចូលរួមសម្ពោធពិពរណ៍ពាណិជ្ជកម្ម ខេត្តឡាវនិញ-កម្ពុជា។


ពិធីសម្ពោធនោះដែរមានការចូលរួមពីសំណាក់ឯកឧត្តម ឈីវហ្វា ចេន(Qiufa Chen) លេខាបក្សកុំម្មុយនិស្ត ខេត្តឡាវនិញ នៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងមានឯកឧត្តម លោក ជំទាវ ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា ជាភ្ញៀវកិត្តិយស ដែលមានវត្តមាននាពេលនោះដែរនាឱកាសសម្ភោធ ពិពរណ៍ពាណិជ្ជកម្ម ខេត្តឡាវនិញ-កម្ពុជា នាពេលនេះ។


នៅក្នុងឱកាសនោះលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយក រដ្ឋមន្រ្តីមាន ប្រសាសន៏ លើកឡើងថាក្នុងនាម រាជរដ្ឋាភិបាលកម្ពុជា លោកជំទាវសូម អបអរសាទរ កោតសរសើរ និង ចំពោះសភាពាណិជ្ជកម្មខេត្តឡាវនិញ នៅកម្ពុជា ដែលបានរៀបចំតាំងពិពរណ៍ពាណិជ្ជកម្ម នៅភ្នំពេញ។


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយក រដ្ឋមន្រ្តី បានបញ្ជាក់ទៀតថា;ពិពរណ៍នេះពិតជារួមចំណែកជម្រុញ ពាណិជ្ជកម្ម និងធុរកិច្ចចិន នៅកម្ពុជា ឱ្យកាន់តែរីកធំធាត់ថែម ទៀត។ ម៉្យាងទៀត ពិពរណ៍ នេះនឹងផ្សព្វផ្សាយផលិតផលពីប្រទេស ចិន ដើម្បីរកទីផ្សារជូនអតិថិជនទាំងកម្ពុជា និងចិនឱ្យកាន់តែល្អ។


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយក រដ្ឋមន្រ្តី បានស្វាគមន៍ ដល់ឯកឧត្តមឈីវហ្វា ចេន និងសហការី ដែលបានបំពេញទស្សនកិច្ចនៅកម្ពុជា។
ដំណើរទស្សនកិច្ចរបស់ឯកឧត្តមនឹងនាំមកនូវ លទ្ធផលកាន់តែប្រសើរឡើង ក្នុងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងចិន ជា ពិសេស កម្ពុជា និងខេត្តឡាវនិញ។


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយក រដ្ឋមន្រ្តីបានបញ្ជាក់ទៀតថា,ក្រោមការដឹក នាំប្រកបដោយកត្ដិបណ្ឌិត និងភាពភ្លឺស្វាង វាងវៃ របស់រាជរដ្ឋាភិ បាល បច្ចុប្បន្ននេះកម្ពុជាទទួលបាននូវស្ថិរភាព សន្ដិសុខ និងសន្តិភាព និងការអភិវឌ្ឍន៍លើ គ្រប់វិស័យ ជា ពិសេសវិស័យវិនិយោគ ពាណិជ្ជ កម្ម និងទេសចរណ៍។


ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាមានកំណើនសេដ្ឋកិច្ច ជាមធ្យម ប្រមាណ ៧ %ជាប់ៗគ្នា ដែលនាំឲ្យចំណូល របស់ប្រជាជនយើងមានការកើនឡើង និងមានជីវភាពកាន់តែធូធារផងដែរ។
ដោយឡែករាជធានីភ្នំពេញ កំពុងតែរីកលូតលាស់ក្លាយ ទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មមួយដ៏ទាក់ទាញ និងរស់រវើកដែលមាន សកម្មភាពអាជីវកម្មមមានញឹក មានហាងលក់ ទំនិញ និងសំណង់ធំៗ ជា ពិសេស អគារខ្ពស់ៗជាច្រើនកំពុងតែសាងសង់ និងរីកដុះដាល ដូច ផ្សិតបម្រើដល់ការរកស៊ី ស្នាក់នៅ និងធ្វើការងារប្រកបដោយផាសុខភាព។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយក រដ្ឋមន្រ្តី បានលើកឡើងទៀតថា,កម្ពុជាកំពុងតែក្លាយជាគោលដៅថ្មី មួយគួរឲ្យចាប់អារម្មណ៍បំផុត ពីអ្នកវិនិយោគក្នុងស្រុក និងបរទេស ដោយសាររាជរដ្ឋាភិបាលមានគោលនយោបាយ ចាត់ ទុកវិស័យឯកជន ជាក្បាលម៉ាស៊ីនរុញកំណើនសេដ្ឋកិច្ច និងការស្វាគមន៍យ៉ាងកក់ក្តៅ ដល់អ្នកវិនិយោគបរទេសដោយគ្មាន ប្រកាន់ជាតិសាសន៍ និងកត្តាអំណោយផលផ្សេងទៀត រួមទាំងការ លូតលាស់ផ្នែកសេដ្ឋកិច្ចយ៉ាងលឿន ជាពិសេសខាង ពាណិជ្ជកម្ម សំណង់ ទេសចរណ៍ ហិរញ្ញវត្ថុ ទីផ្សារពលករមានតម្លៃទាប និងច្បាប់វិនិយោគដែលអនុគ្រោះដល់ធុរកិច្ចជន ។


ដោយឡែក ចំណងសាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិការរវាងចិន និងកម្ពុជា កាន់តែមានការរីកចំរើនលើគ្រប់វិស័យ។ ចិន ជាប្រទេសដែលបានផ្តល់ជំនួយ ឥតសំណង និងផ្តល់ឥណទានអនុគ្រោះច្រើនជាងគេដល់កម្ពុជា ជាប្រភពវិនិ យោគទុនធំបំផុត និងជាទីផ្សារទេស ចរណ៍ធំបំផុតរបស់កម្ពុជា។ ស្របពេលប្រទេសចិនមានគំរោងដ៏ធំមួយគឺ «គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ» ដែលកំពុងដំណើរការ និងបានទាក់ទាញការចូលរួមយ៉ាងសកម្មពីប្រទេសជាច្រើនក្នុងតំបន់ និងក្រៅតំបន់ រួមទាំងកម្ពុជាផងដែរ ការតាំងពិពរណ៍នេះពិតជាទទួលបានផលប្រយោជន៍ និងជោគជ័យជាមិនខាន។


ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សូមលើកទឹក ចិត្ត ឱ្យ ក្រុម ហ៊ុន មកពីប្រទេស ចិន ជា ពិសេស ខេត្តឡាវនិញ បង្កើនការចូលមកបណ្តាក់ទុន និងធ្វើពាណិជ្ជកម្មនៅកម្ពុជា ថែម ទៀត ។ ដោយរលូន និងបំពេញ បេសកកម្ម និងសកម្ម ភាព របស់ខ្លួនប្រកបដោយការយកចិត្តទុកដាក់ និងសូមគោរពទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ជាធរមានរបស់កម្ពុជា។
ជាមួយគ្នានោះដែរលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយក រដ្ឋមន្រ្តីមានជំនឿ យ៉ាងមុតមាំថា ការតាំងពិពរណ៍នេះ ពិតជារួមចំណែកជម្រុញពាណិជ្ជកម្មរវាង ចិន និងកម្ពុជា៕

អត្ថបទ៖ វងសុភ័ក្ត្រ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation