ការព្យាបាលដោយចលនា រួមចំណែកយ៉ាងសំខាន់នៅក្នុងការព្យាបាលនិងស្តារលទ្ធភាពពលកម្មដល់អ្នកជំងឺនិងជនពិការ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ឯកឧត្តមសាស្រ្តាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតជាតិព្យបាលដោយចលនាលើកទី១៩ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រោមប្រធានបទ "លើកកម្ពស់សុខភាពតាមរយៈការព្យាបាលដោយចលនា” នៅមន្ទីរពេទ្យកុមារជាតិ។

ឯកឧត្តមសាស្រ្តាចារ្យ ធា គ្រុយ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ការព្យាបាលដោយចលនាគឺជាវិជ្ជាជីវៈវេជ្ជសាស្ត្រមួយដែលចាំបាច់មួយក្នុងចំណោមវិជ្ជាជីវៈវេជ្ជសាស្ត្រផ្សេងទៀត ដែលវិស័យនេះបានរួមចំណែកយ៉ាងសំខាន់នៅក្នុងការ ការពារ ព្យាបាល សម្របសម្រួលនិងស្តារលទ្ធភាពពលកម្មដល់អ្នកជំងឺ និងជនពិការ។

ឯកឧត្តមបន្តថា ក្រសួងបានយកចិត្តទុកដាក់ក្នុងការបង្កើនការជ្រើសរើសនិស្សិតផ្នែកព្យាបាលដោយចលនា ឲ្យចូលរៀនក្នុងសាលាបច្ចេកទេសថែទាំវេជ្ជសាស្ត្រនិង បង្កើតឲ្យមានជាជ្រើសរើស គ្រូពេទ្យព្យាបាលដោយចលនា បម្រើការក្នុងក្របខណ្ឌតាមមន្ទីរពេទ្យរាជធានី ខេត្តទាំងឡាយទូទាំងប្រទេស តាមរយៈការប្រលងថ្នាក់ជាតិកន្លងមកផងដែរ ជាពិសេសក្នុងឆ្នាំ២០១៩នេះក្រសួងជ្រើសរើសបានមន្ត្រី ជាគ្រូពេទ្យព្យាបាលដោយចលនា ចំនួន០៩រូប ដើម្បីបម្រើការងារក្នុងមន្ទីរពេទ្យបង្អែករាជធានីខេត្តក្នុងប្រទេសកម្ពុជា ជាពិសេសក្រសួងបានដាក់បញ្ចូលវិជ្ជាជីវៈនេះ ជាអទិភាពមួយក្នុងចំនុចអទិភាពទាំងឡាយនៃផែនការយុទ្ធសាស្ត្ររបស់ក្រសួងក្នុងឆ្នាំ២០១៦ ដល់ឆ្នាំ ២០២០ និងកំពុងតែអនុវត្តជាបណ្តើរៗ។

នាឱកាសនោះដែរលោក សុង សិទ្ធ ប្រធានសមាគមអ្នកព្យាបាលដោយចលនាកម្ពុជា បានរៀបរាប់ឲ្យដឹងថាទោះបីជាវិជ្ជាជីវៈព្យាបាលដោយចលនាមានការយល់ដោយប្រជាពលរដ្ឋច្រើនជាមុន តាមរយៈកិច្ចសហការពីអង្គការ និងស្ថាប័នដែលពាក់ព័ន្ធជាពិសេសរដ្ឋាភិបាលតាមរយៈក្រសួងសុខាភិបាល និងក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា ក្នុងការគាំទ្រ ប៉ុន្តែវិជ្ជាជីវៈព្យាបាលដោយចលនានេះនៅតែជួបប្រទះនឹងបញ្ហាប្រឈមជាច្រើន ដោយប្រជាពលរដ្ឋទូទៅមិនទាន់យល់ច្បាស់ថា អ្វីទៅដែលហៅថាការព្យាបាលដោយចលនា តើគាត់អាច ទទួល បានផលប្រយោជន៍អ្វីខ្លះពីវិជ្ជាជីវៈនេះ? ហើយ ជាពិសេសប្រជាពលរដ្ឋដែរលរស់នៅតំបន់ជនបទ។ ដោយហេតុដូច្នេះទើបបានជានិស្សិតដែលចុះឈ្មោះចូលវិជ្ជាជីវៈនេះនៅមានចំនួនតិចនៅឡើយ។ ជាមធ្យមគឺមាននិស្សិតត្រឹមតែ ១៥នាក់ប៉ុណ្ណោះដែលចុះឈ្មោះចូលរៀនវិជ្ជាជីវៈនេះក្នុង១ឆ្នាំៗ៕

ដោយ៖ឃឹម វិសាល

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation