អគ្គស្នងការនគរបាលជាតិ និងកងកម្លាំងកងរាជអាវុធហត្ថរួមគ្នាបង្កើនសមត្ថភាពផ្នែកបច្ចេកវិទ្យា
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអនុញ្ញាតឱ្យ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ចុះបើកវគ្គបំប៉នជំនាញ ស្តីពី “ការប្រឆាំងបទល្មើសបច្ចេកវិទ្យា និងនីតិវិធីស៊ើបអង្កេតបទល្មើសបច្ចេកវិទ្យាព័ត៌មាន” ក្រោមអធិបតី ភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដល់មន្រ្តីកងរាជអាវុធហត្ថលើផ្ទៃ ប្រទេសចំនួន ៩៨ នាក់។

វគ្គនេះធ្វើឡើងក្នុងគោលបំណងចែករំលែកបទពិសោធន៍ និង កិច្ចសហប្រតិបត្តិការ រវាងកងកំលាំងប្រដាប់អាវុធទាំងពីរ។ តាមរយៈវគ្គបំប៉នជំនាញនេះ បានបង្ហាញថា កងកម្លាំង រាជអាវុធហត្ថ មានការយកចិត្តទុកដាក់ខ្ពស់អំពីបញ្ហាសន្តិសុខ ព័ត៌មានបច្ចេកវិទ្យា ហើយនេះក៏បានបង្ហាញឱ្យឃើញ ពីកិច្ចសហប្រតិបត្តិការរួមគ្នាដ៏ល្អរវាងអគ្គស្នងការនគរបាលជាតិ និង កងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីចូលរួមបង្ការ បង្ក្រាប ការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពប្រជាពលរដ្ឋ។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក បានផ្តាំផ្ញើ ទៅកងកម្លាំងទាំងអស់ត្រូវបង្កើនសមត្ថភាពផ្នែកបច្ចេកវិទ្យា ដើម្បីប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា ជាពិសេសការផ្សព្វផ្សាយព័ត៌មានមិនពិតដែលកើតមានឡើងមិនត្រឹមតែ នៅក្នុងប្រទសកម្ពុជានោះទេ គឺវាកើតឡើងទូទាំងសកលលោកផងដែរ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation