ឯកឧត្តម ប្រាក់ សុខុន បានអញ្ជើញដល់អាកាសយានដ្ឋានទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ ដើម្បីចូលរួមកិច្ចប្រជុំកំពូល រំលឹកខួបអនុស្សាវរីយ៍ អាស៊ាន-សាធារណរដ្ឋកូរ៉េ និងកិច្ចប្រជុំកំពូលមេគង្គ-សាធារណរដ្ឋកូរ៉េ លើកទី១
| ព័ត៌មានជាតិ
SHARE

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិ បត្តិ ការ អន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏ជាបណ្តាប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាល នៃ ប្រទេសអាស៊ានដទៃទៀត បានអញ្ជើញទៅដល់ទីក្រុង កំពង់ផែប៊ូស៊ាន សាធារណរដ្ឋកូរ៉េ ជាទី ដែល បណ្តាមេដឹកនាំអាស៊ាន អញ្ជើញ ចូល រួមកិច្ចប្រជុំ កំពូលរំលឹកខួបអនុស្សា វរីយ៍ អា ស៊ាន-សាធា រណរដ្ឋកូរ៉េ និងកិច្ច ប្រជុំ កំពូលមេគង្គ-សាធា រណរដ្ឋកូរ៉េ លើកតី១ នៅ ទីក្រុងប៊ូសាន សាធារណ រដ្ឋ កូរ៉េ ដែលនឹង ប្រារព្វធ្វើឡើង ពីថ្ងៃទី២៥ដល់ថ្ងៃទី២៧វិច្ឆិកា។

យន្តហោះពិសេសរបស់ព្រះរាជាណា ចក្រ កម្ពុជា ជើង ហោះហើរលេខ ០០១ បានធ្វើការចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Gimhae Air Base ទីក្រុង ប៊ូសាន ប្រកប ដោយសុវត្តិភាពហើយ កាលពីវេលា ម៉ោង១៣ ម៉ោងនៅ សាធារណរដ្ឋកូរ៉េ ត្រូវនឹងម៉ោង ១៥ ម៉ោងនៅ ព្រះរាជាណាចក្រកម្ពុជា។

វត្តមាន នៃការ អញ្ជើញដល់របស់ ឯកឧត្តមឧប នាយករដ្ឋមន្រ្តី ត្រូវបាន ទទួល ស្វាគមន៍ពីកុមារា កុមារី តំណាងឲ្យប្រទេសកម្ពុជា សាធារណរដ្ឋកូរ៉េ ជូនបាច់ផ្កា និង ការស្វាគមន៍យ៉ាង កក់ ក្តៅបំផុត ពីសំណាក់ឥស្សរជនជាន់ខញបស់ក្រសួងការបរទេស នៃ សាធារណរដ្ឋកូរ៉េ ឯកឧត្តមអភិបាលក្រុង ប៊ូសាន ឯកឧត្តមឯកអគ្គរដ្ឋទូតវិសាមញ និងពេញ សមត្ថ ភាព សាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណា ចក្រ កម្ពុជា ឯកឧត្តម ឡុង ឌីម៉ង់ ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាព ព្រះរាជាណា ចក្រ កម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ព្រមទាំងឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាលកូរ៉េ និង ឥស្សរជនការទូត របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំ សាធារណរដ្ឋកូរ៉េជាច្រើនរូប ពិសេស ការ ស្វាគមន៍ពីកងកិត្តិយស របស់សាធារណរដ្ឋកូរ៉េ។

តាមកម្ម វិធី ដែលបានគ្រោងទុក ក្រៅពីអញ្ជើញចូល រួម កិច្ច ប្រជុំកំពូលរំលឹក ខួបអនុស្សាវរីយ៍អាស៊ាន-សាធារណ រដ្ឋកូរ៉េ និងកិច្ច ប្រជុំ កំពូលមេគង្គ-សាធា រណរដ្ឋកូរ៉េលើកទី១ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី នឹងអញ្ជើញ ចូលរួមកិច្ចប្រជុំទ្វេភាគី ជាមួយលោកជំទាវរដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋកូរ៉េ ដែលកិច្ចពិភាក្សា នោះ ប្រមុខការទូតនៃប្រទេសទាំងពីរ ឈានទៅ ចុះ ហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងមួយចំនួន សម្រាប់ប្រទេសទាំងពីរ។ ជាមួយគ្នា នេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី និងជួបពិភាក្សាការងារ ជាមួយ អភិបាលក្រុងប៊ូសានផងដែរ។អត្ថបទ ៖ លោក ហ៊ន សុភ័ក្រ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation