ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង វាយតម្លៃខ្ពស់ ចំពោះការសាងសង់អគារខ្ពស់ៗ ដោយបានចូលរួមចំណែក លើវិស័យសាងសង់ និងបានរួមចំណែក ក្នុងការបង្កើនឱកាសការងារ ដល់កម្មករ នៅកម្ពុជា
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ វាយតម្លៃខ្ពស់ចំពោះការសាងសង់អគារខ្ពស់ៗកប់ពពក នៅរាជធានីភ្នំពេញ ដោយថាជាការការចូលរួមចំណែក ក្នុងការអភិវឌ្ឍវិស័យសំណង់ និងបានលើកសម្រស់ នៅកម្ពុជាផងដែរ។

ការលើកឡើងបែបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានធ្វើឡើង នៅក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់អគារ ម័រហ្គេន អេនមៃសិន (Morgan En Maison) នៅសង្កាត់ជ្រោយចង្វា។ 

ឯកឧត្តម បានបង្ហាញការរីករាយ ដែលអគារ Morgan En Maison ដ៏ទំនើបនេះ ដែលមានកម្ពស់២២០ម៉ែត្រ និងមាន៦៩ជាន់ ដែលនឹងត្រូវចំណាយអស់៦០០លានដុល្លារ លេចវត្តមាន នៅរាជធានីរបស់កម្ពុជា។ 

ឯកឧត្តម ហោ ណាំហុង បានបញ្ជាក់ថា គម្រោងអគារនេះ គឺជាការចូលរួមចំណែកដ៏ធំ របស់ក្រុមហ៊ុន MorganFord លើវិស័យសាងសង់នៅកម្ពុជា។ ក្រុមហ៊ុននេះ បានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន ក្នុងការវិនិយោគនៅកម្ពុជា ហើយបានរួមចំណែកក្នុងការបង្កើនឱកាសការងារដល់កម្មករកម្ពុជាផងដែរ។

គួរជម្រាបថា តាមការគ្រោងទុក អគារនេះ នឹងបញ្ចប់ការសាងសង់ នៅឆ្នាំ២០២២ខាងមុខ ហើយនឹងបង្កើតការងារជាច្រើនកន្លែង ជូនដល់ពលរដ្ឋកម្ពុជា៕អត្ថបទ ៖សន ពិសិដ្ឋ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation