បណ្តាប្រទេស នៅតាមដងទន្លេមេគង្គ-ឡានឆាង រួមគ្នាប្រារព្ធសិក្ខាសាលាស្តីពី ការគ្រប់គ្រងព្រះពុទ្ធសាសនាថេរវាទ ប្រកបដោយប្រសិទ្ធភាព
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ ដោយមានការសហការ រវាងក្រសួងធម្មការ និងសាសនា ជាមួយនឹងដៃគូពាក់ព័ន្ធ និងស្ថាប័នសាសនានានា សិក្ខាសាលាអន្តរជាតិ ផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវ ស្តីពីការគ្រប់គ្រងព្រះពុទ្ធសាសនាថេរវាទ ប្រកបដោយប្រសិទ្ធិភាព ក្នុងប្រទេសនៅតាមដងទន្លេមេគង្គ-ឡានឆាង ត្រូវបានប្រារព្ធឡើងដោយ នៅព្រឹកថ្ងៃទី២៥ ខែមេសានេះ នាសណ្ឋាគារកាំបូឌីយ៉ាណាភ្នំពេញ។

ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងធម្មការ និងសាសនា​ នៅក្នុងឱកាសនោះ បានថ្លែងអំណរគុណ ដល់វាគ្មិនជាង២០០នាក់ ដែលជាអ្នកសិក្សាស្រាវជ្រាវ លើកការគ្រប់គ្រងព្រះពុទ្ធសាសនាថេរវាទ ប្រកបដោយប្រសិទ្ធភាព មកពីព្រះរាជាណាចក្រកម្ពុជា ប្រទេសចិន ប្រទេសឡាវ ប្រទេសមីយ៉ាន់ម៉ា ប្រទេសថៃ និងប្រទេសវៀតណាម ដែលបានសហការគ្នា ប្រារព្ធនូវសិក្ខាសាលាដ៏មានអត្ថន័យ និងមានសារប្រយោជន៍ សម្រាប់បណ្តាប្រទេសនីមួយៗ។

ឯកឧត្តមបញ្ជាក់ថា គោលបំណង នៃអង្គសិក្ខាសាលានេះ គឺដើម្បីពន្យល់ពីរបៀបគ្រប់គ្រង ព្រះពុទ្ធសាសនាថេរវាទ ក្នុងប្រទេសតាមដង ទន្លេមេគង្គ ឡានឆាង ក្នុងការបង្កើតទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ពីអតីតកាលរហូតដល់បច្ចុប្បន្ន ព្រមទាំងសិក្សា ស្វែងយល់ពីភាពខ្លាំង និងភាពខ្សោយ នៃព្រះពុទ្ធសាសនា ឆ្លងកាត់ប្រទេសតាមដងទន្លេមេគង្គ-ឡានឆាង។

ឯកឧត្តមរំពឹងថា លទ្ធផលនៃសិក្ខាសាលានេះ នឹងបានចូលរួមចែករំលែកបទពិសោធន៍ ស្តីពីការគ្រប់គ្រងព្រះពុទ្ធសាសនា នៃប្រទេសនីមួយៗ តាមដងទន្លេមេគង្គ-ឡានឆាង យល់ដឹង ផ្សព្វផ្សាយ និងបង្កើនការគ្រប់គ្រងព្រះពុទ្ធសាសនា ប្រកបដោយប្រសិទ្ធភាព ប្រសើរឡើង និងបន្ថែមទៀត ដោយធានាសន្តិភាពក្នុងតំបន់ កាត់បន្ថយភាពក្រីក្រ និងសុខមាលភាពសង្គម ដោយគ្មានគ្រឿងញៀន ជម្ងឺអេដស៍ និងបញ្ហាអវិជ្ជមានផ្សេងៗទៀតក្នុងសង្គម៕ អត្ថបទ ៖ សន ពិសិដ្ឋ រូបភាព ៖ លឹម មុនី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation