អ្នកឧកញ៉ា គិត ម៉េង ស្វែងរកដំណោះស្រាយ និងបញ្ហាប្រឈម ដើម្បីជម្រុញចលនាទីផ្សារក្រៅប្រទេសក្នុងការនាំចេញអង្ករកម្ពុជា 
| ព័ត៌មានជាតិ
SHARE

បន្ទាប់ពីមានការណែនាំរបស់សម្តេចតេជោ ហ៊ុន  សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ឲ្យសភាពាណិជ្ជកម្មកម្ពុជា ជួយរកទីផ្សារអង្ករ និងជម្រុញនាំចេញអង្ករទៅទីផ្សារក្រៅប្រទេស ដែលសម្តេចតេជោបានថ្លែងនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅក្នុងពិធីសម្ពោធអាគារឥន្ទ្រទេវី របស់រាជបណ្ឌិតសភាកម្ពុជា នៅថ្ងទី ២២ ខែវិច្ឆកានេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានកោះហៅសហព័ន្ធស្រូវអង្ករកម្ពុជា និងអ្នកពាក់ព័ន្ធស្រូវអង្ករ ប្រជុំជាបន្ទាន់ ដើម្បីស្វែងរកដំណោះស្រាយ និងបញ្ហាប្រឈមស្រូវអង្កររបស់កម្ពុជា និងជម្រុញចលនាទីផ្សារក្រៅប្រទេស ក្នុងការនាំចេញអង្ករកម្ពុជា។

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថា នេះគឺជាការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងគោលការណ៍រៀបចំសន្តិភាព និងការអភិរក្ស ដើម្បីឲ្យប្រជាជនកម្ពុជាទាំងអស់ ទទួលបានសេចក្តីសុខសប្បាយ រកស៊ីមានបាន និងមានឱកាសដើរកម្សាន្តលេង។ អ្នកឧកញ៉ា បន្តថា រឿងស្រូវអង្ករ គឺទាក់ទងសំខាន់ណាស់ចំពោះអាយុជីវិតកសិករ និងប្រជាជនខ្មែរ ហើយមកដល់ពេលនេះ កម្ពុជាបាននាំមកនូវសន្តិភាព ស្ថិរភាពនយោបាយ ដែលបានផ្តល់ឱកាសធ្វើពាណិជ្ជកម្ម និងអនុញ្ញត្តិឲ្យគ្រប់បណ្តាប្រទេសចូលមកវិនិយោគ ដើម្បីបង្កើតឱកាសការងារសម្រាប់ប្រជាជន។

ក្នុងកិច្ចប្រជុំនេះ អ្នកឧកញ៉ា គិត ម៉េង បានជម្រុញឲ្យមានកិច្ចសហការរវាងសភាពាណិជ្ជកម្មកម្ពុជា ជាមួយនិងសហព័ន្ធស្រូវអង្ករកម្ពុជា និងអ្នកពាក់ព័ន្ធក្នុងវិស័យស្រូវអង្ករទាំងអស់ ដើម្បីបង្កើនការនាំចេញអង្ករឲ្យបានពី ១ម៉ឺនតោន ទៅ ៣ម៉ឺនតោន ទៅកាន់ទីផ្សារប្រទេសសឹង្ហបុរី និងក្រុងហុងកុង។ កោះហៅសមាគមស្រូវអង្ករតូចៗ អាជីករ និងអ្នកទិញអង្ករជាដើម មកធ្វើការជាមួយគ្នា និងធ្វើចលនាកិច្ចសន្យាជាមួយកសិករ  ដើម្បីស្វែងរកដំណោះស្រាយ និងបញ្ហាប្រឈម  ជម្រុញដល់ការនាំចេញអង្ករនាពេលអនាគត់។

លោកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា កិច្ចពិភាក្សារជាមួយអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា នៅថ្ងៃនេះ គឺដើម្បីរៀបចំយន្តការ ឆ្លើយតបនិងអនុសាសន៍របស់សម្តេចតេជោ ក្នុងការរកទីផ្សារអង្ករ និងជម្រុញការនាំចេញអង្ករកម្ពុជាទៅក្រៅប្រទេស។ 

បើតាមអ្នកឧកញ៉ាគិត ម៉េង  សភាពាណិជ្ជកម្មកម្ពុជា និងបន្តចលនាទីផ្សារក្រៅប្រទេស និងបើកទីផ្សារនាំចេញអង្ករទៅប្រទេសអូស្ត្រាលី ញូហ្ស៊ីឡែន អាយស្លែន រុស្ស៊ី និង អឺរ៉ាស៊ីជាដើម។

គួបញ្ជាក់ថា សហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី ត្រូវបានបង្កើតឡើងជាផ្លូវការណ៍នៅថ្ងៃទី២ ខែមករា ឆ្នាំ ២០១៥ ដែលរួមមានប្រទេសជាសមាជិក ដូចជា សហព័ន្ធរុស្ស៊ី ប្រទេសបែលឡារូស កាហ្សាក់ស្ថាន គៀហ្សាក់ស្ថាន និងប្រទេសអាមេនី។ សហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី បានធ្វើសមាហរណកម្មសេដ្ឋកិច្ចទីផ្សារតែមួយ ដែលមានប្រជាជន សរុបប្រមាណ ១៨៣លាននាក់។អត្ថបទ÷ អៀវ ឈៀងនី  

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation