អភិបាលរាជធានីភ្នំពេញ លើកឡើងថាចៅសង្កាត់ មិនមែនជា ព្រះនរាយណ៍ ដៃ ១០០ នោះ ទេតែត្រូវចេះរកវិធីសាស្ត្រ ក្នុងការបែងចែកការងារទៅឲ្យសហការី
| ព័ត៌មានជាតិ
SHARE

អភិបាលរាជធានីភ្នំពេញ លើកឡើងថាចៅសង្កាត់ មិនមែនជា ព្រះនរាយណ៍ដៃ ១០០ នោះ ទេតែត្រូវចេះរកវិធីសាស្ត្រ ក្នុងការបែងចែកការងារទៅឲ្យសហការីធ្វើនិងទទួលខុសត្រូវ ព្រោះការងារនៅមូលដ្ឋានមានច្រើនមិនមែនពូកែតែម្នាក់ឯងធ្វើបានជោគជ័យនោះទេ។


លើកឡើងបែបនេះខណៈឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញអញ្ជើញជាអធិបតីភាពក្នុងពិធីបើកមហាសន្និបាតអាណត្តិទី៣សមាគមក្រុមប្រឹក្សាខណ្ឌសង្កាត់នៅរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី២២វិច្ឆិកានេះនៅសាលារាជធានីភ្នំពេញ។

ឯកឧត្តម អភិបាលរាជធានីភ្នំពេញបានបន្ថែមឲ្យដឹងថា ក្នុងនាមជាអាជ្ញាធរថ្នាក់សង្កាត់ខណ្ឌគឺសុទ្ធតែជាប្រតិបត្តិករនិងជាអ្នករស់នៅជិតនិងមូលដ្ឋានជាមួយប្រជាពលរដ្ឋនិងជាអ្នកផ្តល់សេវាឲ្យប្រជាពលរដ្ឋបានទាន់ពេលវេលាខណៈដែលតម្រូវការរបស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញខ្ពស់ទៅតាមការរីកចម្រើនផ្នែកសេដ្ឋកិច្ចនិងជីវភាពរស់នៅប្រចាំថ្ងៃខុសពីប្រជាពលរដ្ឋនៅតាមខេត្ត។

ជាមួយគ្នានេះប្រជាពលរដ្ឋក៏រង់ចាំផ្តល់ពិន្ទុវាយតម្លៃទៅលើការដឹកនាំអនុវត្តការងារថ្នាក់មូលដ្ឋាននេះដែរ។ដូច្នេះក្នុងនាមអាជ្ញាធរសង្កាត់ត្រូវបង្កើនចំណេះដឹងលើសមត្ថភាពដឹកនាំនិងចេះសិល្បៈនៃការដឹកនាំធ្វើឲ្យសម្រេចបានជោគជ័យទាំងការអភិវឌ្ឍមូលដ្ឋាននិងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។

គួរបញ្ជាក់ថាមហាសន្និបាតនេះមានគោលបំណងលើកកម្ពស់ឋានៈនិងការអភិវឌ្ឍសមត្ថភាពដល់ក្រុមប្រឹក្សាខណ្ឌសង្កាត់រាជធានីភ្នំពេញការពារផលប្រយោជន៍និងគុណប្រយោជន៍ស្របច្បាប់របស់សមាជិក សមាគម,កសាងភាពជាដៃគូជាមួយក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីអភិវឌ្ឍន៍មូលដ្ឋានពង្រឹងនីតិរដ្ឋនិងជំរុញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានិងជាឱកាសវាយតម្លៃលទ្ធផលការងាររយៈពេល៥ឆ្នាំកន្លងមករបស់សមាគមក្រុមប្រឹក្សាខណ្ឌ សង្កាត់ រាជធានីភ្នំពេញរួមទាំងការបោះឆ្នោតជ្រើសរើសប្រធាន,អនុប្រធាននិងសមាជិកក្រុមប្រឹក្សារបស់សមាគមរួមទាំងការកែសម្រួលលក្ខន្តិកៈនិងបទបញ្ជាផ្ទៃក្នុងរបស់សមាគមផងដែរ៕អត្ថបទ ៖ ម៉ៅ នរិទ្ធិយ៉ា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation