កសិករក្នុងឃុំដងពែង ស្រុកស្រែអំបិល បង្ហាញក្តីកង្វល់ចំពោះផលប៉ះពាល់លើដំណាំកសិកម្មរបស់ពួកគាត់
| ព័ត៌មានជាតិ
SHARE

កោះកុង៖ នៅចុងខែវិច្ឆិកា ឆ្នាំ២០១៩ នេះ តាមការកត់សម្គាល់របស់បងប្អូនប្រជាកសិករ ក្នុងភូមិបាតៀត ឃុំដងពែង ស្រុកស្រេអំបិល បានរៀបរាប់ថា ផលស្រូវពង្រោះក្នុងឆ្នាំនេះមានការធ្លាក់ចុះអស់ជិតពាក់កណ្តាល បើប្រៀបធៀបនិងឆ្នាំកន្លងទៅ។

បើតាមប្រសាសន៍របស់ លោកពូ ដៀប តេន វ័យ៥៦ ឆ្នាំ ជាប្រជាកសិករ រស់នៅភូមិបាតៀត ឃុំដងពែង ស្រុកស្រេអំបិល បានរៀបរាប់ថា កត្តាដែលធ្វើអោយផលស្រូវមានការធ្លាក់ចុះនៅក្នុងឆ្នាំនេះ ព្រោះតែបញ្ហាគ្រោះធម្មជាតិ មានភ្លៀងធ្លាក់ជោកជាំខ្លាំង បណ្តាលអោយលិចលង់និងរលួយដើមស្រូវ។

ក្រៅពីគ្រួសារលោកពូ ដៀប តេន នៅមានម្ចាស់ស្រែស្រូវជាច្រើនគ្រួសារ ក៏បានលើកឡើងផងដែរ លើបញ្ហាពាក់ព័ន្ធ និងគ្រោះធម្មជាតិ ដែលបង្កអោយមានផលប៉ះពាល់ ដល់ផលដំណាំនិងស្រែស្រូវរបស់គាត់។ ហើយអ្វីដែលពួកគាត់កំពុងតែមានការព្រួយបារម្ភនោះ គឺបញ្ហា ដែលអាជ្ញាធរដែនដីលើកទំនប់ ធ្វើផ្លូវ ខ័ណ្ឌចែកដីតំបន់ការពារដោយបរិស្ថាននិងដីអាស្រ័យផលរបស់ប្រជាពលរដ្ឋ ដោយទំនប់នោះធ្វើពុំបានជិតល្អ បណ្តាលអោយទឹកប្រៃហូរចូលក្នុងស្រែស្រូវគាត់ ទើបផលស្រូវគាត់ធ្លាក់ចុះខ្លាំង និងស្កកអស់ច្រើន៕ ដោយ៖តាំង សុន្នី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation