ប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ ចាត់ទុកទីផ្សារមូលបត្រ គឺជាមធ្យោបាយបង្កើនមូលធន ដើម្បីពង្រីកអាជីវកម្ម និងហេដ្ឋារចនាសម្ព័ន្ធ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ ថ្លែងមតិនៅក្នុងពិធីបើកមហាសន្និបាតភាគហ៊ុនិក លើកទី៤ នៅទីស្នាក់ការកណ្តាល កំពង់ផែស្វយ័តភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែមេសានេះ, ឯកឧត្តម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកប្រធានអគ្គនាយក និងជាប្រធានមហាសន្និបាត បានវាយតម្លៃខ្ពស់ ចំពោះទីផ្សារមូលបត្រកម្ពុជា។


ឯកឧត្តម បានមានប្រសាសន៍ថា គិតមកដល់ពេលនេះ ការចូលផ្សារមូលបត្រកម្ពុជារបស់កំពង់ផែ មានរយៈពេល៤ឆ្នាំហើយ ហើយឯកឧត្តមចាត់ទុកថា ការចូលផ្សារមូលបត្រ គឺមានផលចំណេញ សម្រាប់កំពង់ផែស្វយ័តភ្នំពេញ។ ឯកឧត្តម បានគូសបញ្ជាក់ថា ទីផ្សារមូលបត្រ ជាមធ្យោបាយបង្កើនមូលធន សម្រាប់ការអភិវឌ្ឍអង្គភាពផែ ដើម្បីតភ្ជាប់ទំនាក់ទំនងការដឹកជញ្ជូនតាមផ្លូវទឹក ទាំងក្នុងតំបន់ និងអន្តរជាតិ។

ឯកឧត្តម ហ៊ឺ បាវី បានលើកឡើងដែរថា ការបោះផ្សាយលក់ភាគហ៊ុន នៅផ្សារមូលបត្រកម្ពុជា ជាគម្រោងវិនិយោគមួយ ដែលមានលក្ខណៈសេដ្ឋកិច្ច ហើយក៏កំពុងជំរុញឲ្យកំពង់ផែ បានស្គាល់ការវិវឌ្ឍគួរជាទីកត់សម្គាល់ ដែលក្នុងនោះរួមមានទាំង រចនាសម្ព័ន្ធគ្រប់គ្រង និងគោលការណ៍គ្រប់គ្រង ពោលគឺកំពង់ផែ ត្រូវសម្របខ្លួន ទៅតាមគោលការណ៍ និងបច្ចេកទេសថ្មីៗ ដែលកំណត់ដោយវិធាន ច្បាប់ស្តីពីការបោះផ្សាយមូលបត្រ និងអភិបាលកិច្ចសាជីវកម្ម។


គួរជម្រាបផងដែរថា កំពង់ផែស្វយ័តភ្នំពេញ ជាសហគ្រាសសាធារណៈ ដែលមានភារកិច្ចធ្វើអាជីវកម្ម-សេវាកម្មផែ ហើយដែលមានការទទួលស្គាល់ និងតែងតែឈានមុខគេជានិច្ច ក្នុងវិស័យដឹកជញ្ជូនតាមផ្លូវទឹក នៅក្នុងប្រទេសកម្ពុជា៕

អត្ថបទ ៖ សន ពិសិដ្ឋ រូបភាព ៖ លឹម មុនី

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation