អ៊ីតាលីចាប់ផ្ដើមគម្រោងការពាទឹកជំនន់សម្រាប់ទីក្រុងវ៉េនីសឡើងវិញ
| ព័ត៌មានជាតិ
SHARE

ប្រទេសអ៊ីតាលីបានសម្រេចចាប់ផ្ដើមគម្រោងការពារទឹកជំនន់ដែលមានឈ្មោះថាម៉ូស (MOSE) ឡើងវិញបន្ទាប់ពីទីក្រុងបុរាណវ៉េនីសត្រូវបានទឹកជន់លិចយ៉ាងដំណំកាលពីសប្ដាហ៍មុន។

គម្រោងការពារទឹកជំនន់ដែលមានឈ្មោះថាម៉ូស (MOSE) មានប្រព័ន្ធទំនប់ទ្វារទឹកសម្រាប់ទប់ទឹកសមុទ្រកុំឲ្យហូរចូលទីក្រុងវ៉េនីសក្នុងករណីដែលទឹកសមុទ្រឡើងជោរខ្លាំង។ ប្រព័ន្ធទំនប់ទ្វារទឹកនេះអាចងើបផុតផ្ទៃទឹករហូតដល់កម្ពស់៣ម៉ែត្រ។

គម្រោងការពារទឹកជំនន់នេះត្រូវបានផ្អាកជាច្រើនដងចាប់តាំងពីត្រូវបានបង្កើតឡើងជាលើកដំបូងក្នុងឆ្នាំ១៩៨៩មក។ ដើមឡើយគម្រោងនេះត្រូវបានកំណត់ឲ្យបញ្ចប់រួចរាល់កាលពីឆ្នាំទៅ។ ប៉ុន្តែឥឡូវនេះរដ្ឋាភិបាលអ៊ីតាលីបានប្រកាសចាប់ផ្ដើមគម្រោងនេះឡើងវិញនិងប្ដេជ្ញាបញ្ចប់នៅក្នុងឆ្នាំ២០២១។

ទីក្រុងបុរាណវ៉េនីសរបស់អ៊ីតាលីជួបប្រទះការលិចលង់ជារៀងរាល់ឆ្នាំប៉ុន្តែការលិចលង់កាលពីសប្ដាហ៍មុនគឺជាការលិចលង់ធ្ងន់ធ្ងរបំផុតលើកទី២ក្នុងប្រវត្តិសាស្ត្រដោយលើកទីមួយគឺក្នុងឆ្នាំ១៩៦៦ដែលពេលនោះទឹកសមុទ្របានឡើងជោរដល់កម្ពស់១ម៉ែត្រ៩៤។

អភិបាលក្រុងវ៉េនីសបាននិយាយថាគ្រោះមហន្តរាយទឹកសមុទ្រឡើងជោរខ្លាំងលិចទីក្រុងនេះ បានបង្កឲ្យខូចខាតទ្រព្យសម្បត្តិគិតជាទឹកប្រាក់ប្រមាណ១ពាន់លានអឺរ៉ូ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation