លោកជំទាវ ម៉ែន សំអន ៖ ព្រះពុទ្ធសាសនា ដើរតួនាទីយ៉ាងសំខាន់ ធ្វើឲ្យសង្គមកម្ពុជា មានសុខសន្តិភាព ស្ថិរភាព សង្គមជាតិ
| ព័ត៌មានជាតិ
SHARE

លោកជំទាវ កិត្តិសង្គហបណ្ឌិតម៉ែនសំអនឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ចតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែននាយក រដ្ឋមន្ត្រីនៃនាថ្ងៃទី២០ ខែវិច្ឆិកាឆ្នាំ ២០១៩ នេះ បានជួបសំណេះសំណាលជាមួយតំណាងអាចារ្យ អាចារិនី ទូទាំងប្រទេសចំនួន ១០០០នាក់ នៅសាលសន្និសីទចតុមុខ រាជធានីភ្នំពេញ។

ឯកឧត្តមហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា មានប្រសាសន៏បញ្ជាក់ថា,ពិធីជួបជុំ ដែលបានប្រារព្ធធ្វើនាពេលនេះ គឺពិតជាកើតចេញពីមនុញ្ញ ផលនៃសុខសន្តិភាពស្ថិរភាព នយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យរបស់សង្គម ជាតិ ក្រោមការដឹកនាំប្រកបដោយគតិ បណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយ ប្រកប ដោយភាពជឿជាក់របស់សម្តេចតេជោនាយករដ្ឋមន្ត្រីនិងការរួមចំណែកឧបត្ថម្ភ និងគាំទ្រទាំងស្មារតី និងសម្ភារពីបណ្តាដៃគូពាក់ព័ន្ធនានា ធ្វើឲ្យវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរ នៅតែរក្សាបានយ៉ាងខ្ជាប់ខ្ជួននូវអត្តសញ្ញាណរបស់ខ្លួន រហូតមកទល់ពេលបច្ចុប្បន្ននេះ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម មានប្រសាសន៍បញ្ជាក់ទៀតថា ,សាសនា វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយពង្រឹង និងអប់រំសីលធម៌ ចរិយាធម៌សង្គម ជាពិសេសធ្វើឲ្យសង្គម កម្ពុជាទាំងមូលមានសុខសន្តិភាព ស្ថិរភាព រស់នៅប្រកបដោយភាពថ្លៃថ្នូរ និងសុខដុមរមនាជាមួយគ្នា ចាកផុតពីការរើសអើង ប្រកាន់ពូជសាសន៍ ពណ៌សម្បុរនិន្នាការជំនឿសាសនា អំពើហិង្សាផ្សេងៗទាំងនៅក្នុងគ្រួសារ សហគមន៍ ក៏ដូចជានៅក្នុង សង្គម ជាតិទាំងមូលផងដែរ។

លោកជំទាវ កិត្តិសង្គហបណ្ឌិតម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច មានប្រសាសន៍លើកឡើងថាកម្ពុជា ជាប្រទេសមួយដែលមានសាសនា វប្បធម៌ អរិយធម៌និងប្រពៃណី ទំនៀមទម្លាប់សម្បូរបែប ហើយមានប្រជា ជន ជាជនជាតិមួយមានវ័យចំណាស់យូរ លង់ណាស់មកហើយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

លោកហៅថា “ អាចារ្យ អាចារ្យ ជាអ្នកដឹក នាំពិធីនានា និងជាអ្នកបង្ហាត់បង្រៀនជាអ្នកពន្យល់បង្ហាញជាបុគ្គលដែលគួរគោរពបូជា និងមានចំណេះដឹងខ្ពស់ច្បាស់ លាស់ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ។

គិតមកទល់នឹងពេលបច្ចុប្បន្ននេះក្រសួងបានបើកវគ្គបណ្តុះបណ្តាលស្តីពីតួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរបានចំនួន៣៤ វគ្គ និងមានសិក្ខាកាមជាអាចារ្យ អាចារិនី មកពីគ្រប់រាជធានី ខេត្ត ទូទាំងប្រទេស មានចំនួន ១០,៤៩៩ រូប ក្នុងនោះព្រះសង្ឃចំនួន៥៧៩ អង្គនិងស្ត្រី ចំនួន ១៤២នាក់។ ប៉ុន្តែចំនួននេះនៅពុំទាន់ឆ្លើយតបទៅនឹងតម្រូវការរបស់ពុទ្ធបរិស័ទនៅឡើយទេ។ កត្តានេះ ក្រសួងនឹងបើកវគ្គបណ្តុះបណ្តាលជា បន្តបន្ទាប់ទៀត ដើម្បីបំពេញទៅ តាមតម្រូវការរបស់ពុទ្ធបរិស័ទនៅទូទាំងប្រទេស តដើម្បីឲ្យស្របនឹងគោលនយោបាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល៕អត្ថបទ ៖ វង សុភ័ក្ត្រ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation