អភិបាលរាជធានីភ្នំពេញលើកឡើងថាសណ្តាប់ធ្នាប់សាធារណៈជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋទូទៅ  ការចតលើចិញ្ចើមផ្លូវប្រហែលជាមិនអនុញ្ញាតឲ្យមានទៀតទេ
| ព័ត៌មានជាតិ
SHARE

អភិបាលរាជធានីភ្នំពេញលើកឡើងថាសណ្តាប់ធ្នាប់ សាធារណៈ ជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋទូទៅ  ការចតលើចិញ្ចើមផ្លូវប្រហែលជាមិនអនុញ្ញាតឲ្យមានទៀតទេ។ លើកឡើងបែបនេះខណៈឯកឧត្តម  ឃួងស្រេង អភិបាលរាជធានីភ្នំពេញជាអធិបតីភាពក្នុង ការបង្ហាញពីគម្រោងសិក្សារៀបចំនិងកែលម្អផ្លូវថ្មើរជើងតាមបណ្តោយមហាវិថីម៉ៅសេទុង កាលពីរសៀលថ្ងៃទី១៩វិច្ឆិកានេះនៅរដ្ឋបាលរាជធានីភ្នំពេញ។

  ឯកឧត្តម  ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងបន្ថែមថាការរៀបចំនិងកែលម្អផ្លូវថ្មើរជើងតាមបណ្តោយមហាវិថីម៉ៅសេទុងនេះតំបូងត្រូវរៀបចំចិញ្ចើមផ្លូវនិងរៀបចំសណ្តាប់ធ្នាប់សាធារណៈព្រមទាំងរៀបចំឲ្យមានផ្លូវថ្មើរជើងល្អប្រសើរឡើងដើម្បីទុកជាគំរូសម្រាប់មហាវិថីផ្សេងៗទៀតផងដែរ ។

  គួរបញ្ជាក់ថាអាជ្ញាធររាជធានីភ្នំពេញមានគម្រោងរៀបចំនិងកែលម្អផ្លូវថ្មើរជើងតាមបណ្តោយមហាវិថីម៉ៅ សេទុងដោយចាប់ពីស្ពាន៥មករា រហូតដល់ស្តុបចំការមនដើម្បីផ្ដល់ភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋជាពិសេសបងប្អូនជនពិការមានផ្លូវថ្មើរជើងសម្រាប់ធ្វើដំណើរឆ្លងកាត់ខណៈ ការរៀបចំសណ្តាប់ធ្នាប់សាធារណៈនេះជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋទូទៅដែលរស់នៅក្នុងរាជធានីភ្នំពេញ។

 ក្រោយកិច្ចពិភាក្សាដែលមានអាជ្ញាធរពាក់ព័ន្ធចូលរួមរួចរាល់នៅចុងបញ្ចប់នៃកិច្ចប្រជុំនោះ ឯកឧត្តម ឃួង ស្រេង បានជំរុញ ឲ្យអាជ្ញាធរខណ្ឌពាក់ព័ន្ធនិងផ្លូវម៉ៅសេទុងនេះសហការជាមួយមន្ត្រីជំនាញនិងមន្ទីរដែនដីនគរូបនីយកម្មនិងសំណង់រាជធានី ភ្នំពេញចុះសិក្សាពីកម្មសិទ្ធិដីធ្លីរបស់ប្រជាពលរដ្ឋ ប៉ះពាល់អ្វីខ្លះបន្ទាប់មកនិងបង្កើតជាអង្គប្រជុំពិនិត្យនិងសម្រេចម្តងទៀតដើម្បីរៀបចំនិងកែលម្អផ្លូវថ្មើរ ជើងនៅតាមបណ្តោយមហាវិថីម៉ៅសេទុងឲ្យបានល្អប្រសើរទុកជាគំរូសម្រាប់មហាវិថីផ្សេងៗទៀតនៅក្នុងរាជធានីភ្នំពេញ ៕អត្ថបទ៖ម៉ៅ  នរិទ្ធិយ៉ា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation