ឯកឧត្តម ហ៊ុយ វណ្ណៈ គូសបញ្ជាក់ថា តួនាទីរបស់សារព័ត៌មាន ពិតជាមានសារៈសំខាន់ នៅក្នុងការកសាងសន្តិភាព
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ នៅក្នុងប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក ឆ្នាំ២០១៩-កម្ពុជា, ឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានសហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកានេះ ត្រូវបានអញ្ជើញឲ្យចូលរួមធ្វើជាវាគ្មិន នៅក្នុងបទបង្ហាញមួយ ស្តីពីតួនាទីនៃប្រព័ន្ធផ្សព្វផ្សាយ និងការអប់រំ ក្នុងការកសាងប្រទេស និងសន្តិភាព។

ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម ហ៊ុយ វណ្ណៈ បានគូសបញ្ជាក់ថា តួនាទីរបស់សារព័ត៌មាន ពិតជាមានសារៈសំខាន់ណាស់ ក្នុងការចូលរួមកសាងសន្តិភាព។ ឯកឧត្តមបន្ថែមថា តួនាទីសារព័ត៌មាន ក្នុងការថែរក្សាសន្តិភាព មាន៣ចំណុចសំខាន់ៗ ទី១.គ្រប់អ្នកសារព័ត៌មានទាំងអស់ ត្រូវទទួលបានការបណ្តុះបណ្តាល, ទី២.សារព័ត៌មាន ត្រូវចូលរួមក្នុងការកាត់បន្ថយហិង្សា ក្នុងសង្គម និងចំណុចទី៣ គឺការកាត់បន្ថយការរើសអើង សារព័ត៌មានក្នុងសារព័ត៌មាន៕អត្ថបទ ៖ សន ពិសិដ្ឋ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation