សម្តេចតេជោ  បានទទួលពានរង្វាន់ភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចល្អពីសហស្ថាបនិកសហព័ន្ធសន្តិភាពសកល
| ព័ត៌មានជាតិ
SHARE

ពិធីប្រគល់ជូនពានរង្វាន់ ភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចល្អ ដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្នុងឱកាសកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី២ ដែលប្រារព្ធធ្វើឡើងនៅវិមានសន្តិភាព ប្រទេសកម្ពុជា។ 

ពានរង្វាន់ ភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចល្អ ដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ជូនដោយ បណ្ឌិត ហាក់ ចា ហាន់ម៉ូន សហស្ថាបនិកសហព័ន្ធសន្តិភាពសកល។

ក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី២ សម្តេចតេជោ ហ៊ុន សែន បានរំលឹកប្រវត្តិដ៏ជូរចត់របស់កម្ពុជាដែលជួបសង្រ្គាមកន្លងទៅដល់ភ្ញៀវជាតិ និងអន្តរជាតិក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី២។

នៅក្នុងពិធីនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបា្រប់ភ្ញៀវអន្តរជាតិថា ក្រោយថ្ងៃ៧មករា សម្តេចផ្ទាល់បានប្រមូលយកធនធានមនុស្សកម្ពុជាប្រមាណមិនដល់១រយនាក់ ដើម្បីចូលរួមកសាងជាតិ តាមរយៈអ្នកចេះច្រើបង្រៀនអ្នកចេះតិច អ្នកចេះតិច បង្រៀនអ្នកមិនចេះ បន្ទាប់មកក៏បានកសាងជាតិតាំងពីបាតដៃទទេរហូតដល់មានការរីកចម្រើនដល់បច្ចុប្បន្ន។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ប្រាប់ភ្ញៀវបរទេសថា លោកអ្នកឃើញកម្ពុជានាពេលនេះ លោកអ្នកមិនបានឃើញអតីតកាលរបស់កម្ពុជាក្រោយពេលបំផ្លាញដោយសង្រ្គាមនោះទេ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់ភ្ញៀវបរទេសថា រយៈពេលប្រមាណ៥រយឆ្នាំចុងក្រោយនេះ មុនពេលដាក់ចេញនូវនយោបាយឈ្នះ ឈ្នះ គឺកម្ពុជាមានតំបន់ត្រួតត្រាច្រើន មិនមានការបង្រួបប្រួមជាតិ។

សូមបញ្ជាក់ថា ការផ្តល់ពាន់រង្វាន់នេះដោយសារតែសម្តេចតេជោ ហ៊ុន សែន បានចូលរួមចំណែកធ្វើឲ្យជាតិ តំបន់ និងពិភពលោកមានសន្តិភាព ព្រមទាំងបានចូលរួមចំណែកចែករំលែកបទពិសោធក្នុងការស្វែងរកសន្តិភាព ដើម្បីជាប្រយោជន៍សម្រាប់មនុស្សជាតិ។

កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកធ្វើឡើង ដើម្បីពង្រឹងភាពជាដៃគូ រវាងរដ្ឋាភិបាល និងសង្គមស៊ីវិលផង ហើយដែលមានខ្លឹមសារស្នូល ដើម្បីសន្តិភាព និងការអភិវឌ្ឍ ការប្រែប្រួលអាកាសធាតុ និងជម្លោះ និងដំណោះស្រាយក្នុងគ្រាសំខាន់៕ អត្ថបទ៖ លោក ហ៊ន សុភ័ក្រ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation